ក្រពើមួយក្បាល ដែលរួចចេញពីកសិដ្ឋានមួយ ចាប់បានហើយ មុននេះបន្តិច

ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានដឹងរួចមកហើយ ពីរឿងរ៉ាវមួយ ដែលមានក្រពើមួយក្បាល រួចចេញ ពីកសិដ្ឋាន នៅសង្កាត់​ព្រែក​កំពឹស​ ខណ្ឌដង្កោ​ ភ្នំពេញ​ កាលពីថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២០ ដែលមានការភ្ញាក់ផ្អើលពីសំណាក់មហាជន ខណៈទឹកជំនន់ជន់លិចខ្លាំង នៅបណ្តាខណ្ឌមួយចំនួន នៅរាជធានីភ្នំពេញ។

ប៉ុន្តែនាពេលនេះ វេលាម៉ោង ៦៖៤៥នាទី ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋ បានចាប់បានក្រពើមួយនេះវិញ ដោយចងខ្សែយ៉ាងមាំ ដែលបង្កការចាប់អារម្មណ៍មិនតិចទេ​ ជាមួយនឹង ទិដ្ឋភាពមួយនេះ បើយោងតាម ផេកផ្លូវការរបស់ABC បានចុះផ្សាយមុននេះបន្តិច៕

 

Leave a Reply

Your email address will not be published. Required fields are marked *

shares