មិននឹកស្មានថាសំបកផ្លែទទឹម មានតម្លៃខាងក្នុងថ្លៃដូចមាស តែមិនមាននរណាម្នាក់ដឹងសោះ!

ផ្លែ​ទទឹម​គឺ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ផ្លែ​ដែលមាន​រសជាតិ​ឆ្ងាញ់​និង​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​។ ដូច​ផ្លែឈើ​ដទៃទៀត​ដែរ សំបក​របស់​វា​គឺ​នៅមាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត​។ មានការ​សិក្សា​ជាច្រើន​បាន​រកឃើញថា សំបក​ទទឹក​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទ្វេគុណ​ច្រើនជាង​សាច់​របស់​វា​ទៅទៀត ហើយ​វា​មាន​ប្រសិទ្ធភាព​ចំពោះ​សុខភាព​ផងដែរ​។​

​ ​១. ជា​ប្រដាប់​ការពារ​ពន្លឺព្រះអាទិត្យ​បែប​ធម្មជាតិ​
​ ​យក​សំបក​ទទឹម​ទៅ​ហាល​ឱ្យ​ស្ងួត​កិន​ធ្វើ​ម្សៅ រក្សាទុក​ក្នុង​ក្រឡ​មួយ​។ លាយ​វា​ជាមួយនឹង​ក្រែ​ម​ឡូ​សិន ឬ​ប្រេង​ក្រអូប ហើយ​លាប​លើ​ស្បែក​ដើម្បី​ការពារ​ពន្លឺ​ថ្ងៃ​។​

​ ​២. បង្ការ​ជ្រួញ និង​ជំរុញ​កោសិកា​ស្បែក​លូតលាស់​
​ ​លាយ​ម្សៅ​សំបក​ទទឹម​លាយ​ជាមួយនឹង​ទឹកដោះគោឆៅ ឬ​ទឹក​កុលាប​ឱ្យ​វា​រាង​ប៉ិកៗ រួច​លាប​លើ​ស្បែក​និង​ទុកចោលរ​ហួត​ដល់​ស្ងួត​សឹម​លាង​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​។​

​ ​៣. ព្យាបាល​មុន និង​កន្ទួល​រមាស់​
​ ​លាយ​ម្សៅ​សំបក​ទទឹម​ជាមួយនឹង​ទឹកក្រូច​ឆ្មា ឬ​ទឹក​កុលាប ហើយ​លាប​លើ​មុខ​ទុកចោល ២០ នាទី​សឹម​លាងមុខ​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​។​

​ ​៤. ប្រឆាំងនឹង​ជំងឺ​បេះដូង​
​ ​លាយ​ម្សៅ​សំបក​ទទឹម​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ ផឹក​ជាប្រចាំ​ដើម្បី​ជំរុញ​សុខភាព​បេះដូង​។​

​ ​៥. ព្យាបាល​ក្អក​
​ ​លាយ​ម្សៅ​សំបក​ទទឹម​ជាមួយនឹង​ទឹក​ខ្លះៗ ហើយ​ខ្ពុ​ល​មាត់​ជាមួយនឹង​ទឹក​នោះ ក្អក​និង​ឈឺ​ក​នឹង​បាត់​។​

​ ​៦. ជំរុញ​សុខភាព​មាត់​ធ្មេញ​
​ ​លាយ​ទឹក​មួយ​កែវ​ជាមួយនឹង​ម្សៅ​សំបក​ទទឹម ១ ស្លាបព្រា​កាហ្វេ ហើយ​ខ្ពុ​ល​មាត់​ពីរ​បី​នាទី​។ វា​នឹង​ជួយ​កម្ចាត់​បាក់តេរី​ក្នុង​មាត់ ធ្មេញ​ប្រហោង និង​ជំរុញ​សុខភាព​អ​ញ្ជា​ញ​ធ្មេញ​៕

Leave a Reply

Your email address will not be published. Required fields are marked *

shares