តិចច្រឡំនៅស្រុកគេ! ផ្កាចាហួយដ៏ស្អាតបំផុតនៅសៀមរាប កំពុងរីកយ៉ាងស្គុះស្គាយ

តំបន់​នេះ​ស្រស់ស្អាត​ណាស់ ធម្មជាតិ​ស្រស់បំព្រង ​និង​ពោរពេញ​ទៅដោយ​ខ្យល់​បរិសុទ្ធ។ ពីមុន​មិន​ដែលមាន​អ្នកណា​មកលេង​ទេ តែ​ឆ្នាំនេះ​មានគេ​មកលេង​ច្រើន​មែនទែន បើទោះជា​ផ្លូវ​លំបាកក្តី។ អ្នកខ្លះ​មកលេង​ជា​លក្ខណៈ​គ្រួសារ និង​មិត្តភក្ដិ ថ្ងៃខ្លះ​មាន​ទាំង​សិស្សសាលា​ផង​ដែរ​ ហើយ​ក៏​មានអ្នកទេសចរ​មួយ​ចំនួន​មាន​គម្រោង​ថា​នឹង​មក​បោះតង់​កម្សាន្ត​នៅ​ទីនេះ​ទៀត​ផង។បុរស​វ័យ​៤២​ឆ្នាំ​រូប​នេះ​ប្រាប់​ថា បច្ចុប្បន្ន​នៅ​ទី​នោះ​មិន​ទាន់​បាន​អភិវឌ្ឍ​ ជា​តំបន់​ទេសចរណ៍​នោះ​ទេ ភាគ​ច្រើន​អ្នក​ទៅ​លេង​កម្សាន្ត​ជា​អ្នក​ស្រុក​ក្បែរ​នោះ​ដែល​ស្គាល់​តៗ​គ្នា។

ចំពោះ​ភ្ញៀវ​ទេសចរ​​ ចង់​ទៅ​លេង​កម្សាន្ត​មិន​អាច​ធ្វើ​ដំណើរ​តាម​រថយន្ត​​ឡើង​ភ្នំ​បាន​ទេ អាច​ជួល​គោយន្ត​អ្នក​ភូមិ​ពាក់​ស្នែង ឬ​លោក​ពូ​ផ្ទាល់​​ជិះ​ពេញ​មួយ​ថ្ងៃ​តម្លៃ១០​ម៉ឺន​រៀល​ប៉ុណ្ណោះ អាច​ជិះ​បាន​គ្នា​១៥​នាក់ ហើយ​ប្រសិន​បើ​ចង់​បាន​អ្នក​នាំ​ផ្លូវ​ម្នាក់​ទៀត​ត្រូវ​ចំណាយ​៤​ម៉ឺន​រៀល​បន្ថែម។

ទៅ​ដល់​ទីនោះ​ភ្ញៀវ​ទេសចរ​ប្រាកដ​ជា​លង់​នឹង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​បំផុត មាន​វាល​ស្មៅ​ខៀវ​ស្រងាត់​ដាច់​កន្ទុយ​ភ្នែក ជា​ពិសេស​ផ្កា​ចាហួយ​រំលេច​ពណ៌​ផ្កា​ឈូក​គួរ​ឱ្យ​គយគន់​ក្រៃ​លែង។ អ្នក​ទៅ​លេង​កម្សាន្ត​វេច​ខ្ចប់​អាហារ​យក​ទៅ​ញ៉ាំ ឬ​ក៏​អាច​ឱ្យ​អ្នក​ភូមិ​ចម្អិន​ឱ្យ​ក៏​បាន​ដែរ​ក្នុង​តម្លៃ​សមរម្យ និង​ជា​អាហារ​របស់​ភូមិ​ផ្ទាល់​។ភ្នំអំពិលមានទីតាំងនៅ ភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្ត៕

 

Leave a Reply

Your email address will not be published. Required fields are marked *

shares