ស្រណោះណាស់ ! នេះជាវីដេអូ ចុងក្រោយរបស់ Chef រិទ្ធី លាយឡំសម្លេងទ្រហោរយំ មើលហើយ ពិតជាទប់ទឹកភ្នែក អត់ជាប់ទេ (មានវីដេអូ)

កាលពី យប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ ក្រោយទទួលបានដំណឹងថា លោក​ ស៊ឺ សោភ័ណ្ឌរិទ្ធី គណៈកម្មការដ៏ល្បីឈ្មោះ នៅក្នុង កម្មវិធី​ Master Chief Khmer បានទទួលមរណភាព ហើយ ដោយសារជំងឺសួត ។

    

ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ Mey Hang បានបញ្ជាក់បន្ថែមថា “ចូលរួមរំលែកទុក្ខផងពូ គាត់ និងគ្រួសារខ្ញុំ រាប់អានគ្នាយូរមកហើយ ចេញចូលផ្ទះដូចបងប្អូន ពេលទទួលដំណឹងមួយនេះ គឺពិតជាស្ដាយខ្លាំងណាស់ សូមពូទៅអោយបានសុខ គាត់ទើបតែខូចមុននេះបន្ដិចទេ”។

ចំណែកព្រឹកមិញនេះ នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ “YURA MasterChef Khmer S2” បានបង្ហោះវីដេអូមួយ​ ពីការជូនដំណើរ Chef រិទ្ធី មកដល់ផ្ទះ ហើយភ្ជាប់សារទំាងទឹកភ្នែកថា “ពិតជា​ត​​ក់ស្លុ​​តខ្លាំណាស់ Chef ពេលដឹងថា Chef នៅពេទ្យ ខ្ញុំធ្វើអ្វីមិនកើតទេ រត់ទៅពេទ្យទាំងយប់ បានជូនដំណើរ Chef ទៅផ្ទះលើកចុងក្រោយ R​I​P Chef

*** ទើបនិយាយការាងាជាមួយChef រួចហើយកំពុងរងចាំគំរោងទាំង៣ របស់Chef ធ្វើរួមគ្នាតែគួរអោយសោ​កសៅណាស់ Chefបានទៅចោលខ្ញុំហើយ ទៅដោយគ្មានការត្រលប់វិញទេ ខ្ញុំចាំទូរស័ព្ទChef ចេះតែបាត់សូន្យឈឹង ទាល់ឃើញដំណឹងនេះ ធ្វើអោយខ្ញុំទទួលយកមិនបានទេ Chef”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដអូខាងក្រោមនេះ ​៖

             

Leave a Reply

Your email address will not be published. Required fields are marked *

shares