ឮហើយ រំភើបជំនួស ! នៅសុខៗ ស្រាប់តែ សម្តេចតេជោ ហ៊ុន សែន ថៅឈ្មោះលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ហើយសរសើរ ពេញៗមាត់ថា…(មានវីដេអូ)

កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួនដល់ទៅ ៦០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

    

នៅមិនទាន់អស់ទេ លុះដល់ ព្រឹក ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា រួមក្រុមគ្រួសារ នៅក្នុង ផលិតកម្ម Galaxy Navatra មានដូចជា យឹម តាស្រង់, ព្រាប សុវត្ថិ, ខេម, តន់ ចន្ទសីម៉ា និង អ៊ុកសុវណ្ណារី បាននាំអំណោយជាច្រើន មានដូចជា អង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗ យកទៅចែកជូន ពុកម៉ែបងប្អូន ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី​ ខេត្តបន្ទាយមានជ័យ។

  

ចំណែកនៅព្រឹកមិញនេះ នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

 

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានហៅឈ្មោះ ឧកញ៉ា ឡេង ណាវ៉ាត្រា ហើយសរសើរថា ជាឧកញ៉ាវ័យក្មេង ដែលបានជួយជាថវិកា ដល់ ៦០ម៉ឺនដុល្លារ ឯណោះ រួមទំាងអង្ករ៥០តោន ថែមទៀត ដើម្បីរួមចំណែកជួយ ពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

                 

Leave a Reply

Your email address will not be published. Required fields are marked *

shares