សែនស្រណោះ ! លោក អ៊ឹម ជីវ៉ា បានទៅចូលរួម ពិធីបុណ្យស​ព Chef រិទ្ធី ថែមទំាងបញ្ជាក់ប្រាប់ថា Chef រិទ្ធី ទទួលមរណភាព គឺដោយសារ ជំងឺ…

មហាជន ក៏ដូចជាទស្សនិកជនទូទៅ ពិតជាបានជ្រាបរួចមកហើយថា កាលពី យប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ មានរឿងគួរឲ្យរ​ន្ធត់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង សឹងតែមិនគួរឲ្យជឿ ក្រោយទទួលបានដំណឹងថា លោក​ ស៊ឺ សោភ័ណ្ឌរិទ្ធី គណៈកម្មការដ៏ល្បីឈ្មោះ នៅក្នុង កម្មវិធី​ Master Chief Khmer បានទទួលមរណភាព ហើយ ដោយសារជំងឺ ។

ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ Mey Hang បានបញ្ជាក់បន្ថែមថា “ចូលរួមរំលែកទុក្ខផងពូ គាត់ និងគ្រួសារខ្ញុំ រាប់អានគ្នាយូរមកហើយ ចេញចូលផ្ទះដូចបងប្អូន ពេលទទួលដំណឹងមួយនេះ គឺពិតជាស្ដាយខ្លាំងណាស់ សូមពូទៅអោយបានសុខ គាត់ទើបតែខូចមុននេះបន្ដិចទេ”។

ក្រោយទទួលបានដំណឹងនេះភ្លាម ធ្វើឲ្យទស្សនិកជនទូទៅ សម្តែងក្តីសោកស្តាយយ៉ាងខ្លាំង ហើយក៏មានអ្នកខ្លះទៀត ចូល comment ថា ៖

លឿនពេកហើយ មិនគួរសោះ លោកអើយ, ចូលចិត្តគាត់ជាងគេផង, ខ្ញុំសោកស្ដាយណាស់ ហេតុអ្វីគាត់ទៅលឿនម្លេស, ហេតុអ្វីទៅ គាត់ជា Cheft ដ៏ល្អម្នាក់ ក៏ជា idolរបស់ខ្ញុំដែរ, ចង់ប្រាប់ថា ទោះបីពួកគាត់កា​ចដាក់បេក្ខជនយ៉ាងណា ក៏យើងមិនគួរស្អប់គាត់ដែរ, ហេតុអ្វីលឿនយ៉ាងនេះ ងើបមកវិញមក ខ្ញុំចង់ឃើញអ្នកម្តងទៀត, Idol គា​ត់ស្លា​ប់ហើយ ចូលចិត្តមើលគាត់ណាស់។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ នេះឃើញ លោក អ៊ឹម ជីវ៉ា បានទៅចូលរួមពិធីបុណ្យស​​ព Chef រិទ្ធី នៅបុរីមហាសែនសុខ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ព្រមទំាងបានបញ្ជាក់នូវរឿងមួយ ដែលគ្រប់គ្នាពិតជាចង់ដឹង ដោយលោករៀបរាប់ថា ៖

“ក្រុមគ្រួសាររបស់លោក សោភ័ណ្ឌរិទ្ធី ហៅឆេប រិទ្ធី គឺគាត់សូមបដិសេធថា ស្វាមីរបស់គាត់ គឺមិនមែនទទួលម​រណភាព ដោយសារជំងឺក្រិ​នថ្លើ​ម ជំ​ងឺរបេ​ង និងជំ​ងឺសួ​តនោះទេ គឺស្វាមីរបស់គាត់ទទួលម​រណភាព ដោយសារ ជំ​ងឺលើ​សឈាម និងលើសសម្ពាធស្ករខ្លាំង ដូច្នេះសូមបងប្អូន មេត្តាជ្រាបជាដំណឹង។ ដោយក្តីគោរពៈ អ៊ឹម ជីវ៉ារុងរឿង”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

             

Leave a Reply

Your email address will not be published. Required fields are marked *

shares