មើលវីដេអូនេះហើយ បានដឹងថា ម៉ាក សែនសូនីតា ពិបាកខ្លាំងប៉ុណ្ណា ទម្រាំសម្រាលកូនបានជោគជ័យ ចាប់កាន់ដៃស្វាមីឡើងជាប់ (មានវីដេអូ)

កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ តារាសម្តែងដ៏ស្រស់ស្អាតម្នាក់ គឺ ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការ ជាផ្លូវការហើយ ព្រមទំាងមាន ការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា នៅក្នុងថ្ងៃដ៏ពិសេសនេះ ។

  

លុះមកដល់ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ តារាសម្តែងរូបនេះ បានសម្រាលកូនដោយជោគជ័យហើយ ដែលមានសុខភាពល្អទំាងម្តាយ និងកូន។

សូនីតា បានបញ្ជាក់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ជំរាបសួរបាទ…លោកតាលោកយាយអ៊ុំពូមីង អោយអូនសុំណែនាំខ្លួនផងបាទ

•អូនឈ្មោះ ប៉ុល បូនីតតូ
•កើតថ្ងៃទី 15 ខែតុលា ឆ្នាំ2020
•វេលាម៉ោង 4:32pm
•អូនមានទំងន់ 3.6kg

អូនកើតក្នុងឆ្នាំកូនកណ្តុរមាស អូនមានសុខភាពល្អណាស់ហើយម៉ាក់ៗអូនក៏ដូចគ្នាដែលបាទ”។

រីឯមកដល់ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាសម្តែងរូបនេះ បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាព តុបតែងខ្លួនមុនពេលសម្រាល មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ តូតា បានបញ្ជាក់សារខ្លីមួយបន្ថែមថា ៖ “កើតកូនbeauty
ឈឺពោះតិចៗផាត់អោយហើយខ្លាចអត់ស្អាត”។

  

នៅមិនទាន់អស់ទេ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ តូតា បានបង្ហោះវីដេអូមួយទៀត មុនពេលសម្រាល មើលទៅ ពិតជាពិបាកខ្លាំងណាស់ ឃើញហើយពិតជាអាណិតខ្លោចចិត្ត ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា “លើកក្រោយអោយរៀង កុំចេះតែដកដៃពេលអូនកំពុងឈឺពោះ ឃើញដាច់សាច់ចឹងអត់…ទាំងអស់គ្នាចាំមើលមុខប៉ាៗ ពេលគាត់បានដកដៃចេញពី មាំមីហា៎ ឡើងកំសត់ហ្មងហា៎”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនាវីដេអូ នេះទំាងអស់គ្នា ៖

               

Leave a Reply

Your email address will not be published. Required fields are marked *

shares