សែនអាសូរ! ទៅបូមសម្រកខ្លាញ់ត្រៀមខ្លួនរៀបការ តែពេទ្យចាក់ថ្នាំខុស គាំងបេះដូង.ស្លា.ប់.ភ្លាមៗ

ស្ត្រី​វ័យ ២៣ ឆ្នាំ​ម្នាក់ មាន​គម្រោង​នឹង​រៀបការ​នៅ​ឆ្នាំ​ក្រោយ​នេះ ប៉ុន្តែ​បែរ​ជា​ជួប​អកុសល ត្រូវ​ស្លាប់​ភ្លាមៗ អំឡុង​ធ្វើ​ការ​បូមសម្រក​ខ្លាញ់​ដើមដៃ នៅ​ហាង​កែ​សម្ផស្ស​គ្មាន​អាជ្ញាបណ្ណ​មួយ​កន្លែង​នៅ​ក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​រងគ្រោះ ត្រូវ​បាន​ស្គាល់​ឈ្មោះ​ថា Coco Siew Shi Shing មាន​គម្រោង​រៀបការ​នឹង​គូ​ដណ្ដឹង​របស់​នាង​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង នៅ​ឆ្នាំ​ក្រោយ​នេះ ហើយ​ក៏​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​ម៉ាឡេស៊ី​វិញ ដើម្បី​ធ្វើ​ការ​បូម​សម្រក​ខ្លាញ់​ដើម​ដៃ​របស់​នាង ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍​ខ្លួន​នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​ថ្លែង​ប្រាប់​ពី​បងប្រុស​របស់​ជន​រងគ្រោះ​ទៅ​កាន់​សារព័ត៌មាន Sin Chew Daily បាន​ឲ្យ​ដឹង​ថា នាង Siew បាន​រក​ឃើញ​ហាង​កែ​សម្ផស្ស​មួយ​នេះ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណែត ដោយ​នាង​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជាង ៦០០ ដុល្លារ​ក្នុង​ការ​បូម​សម្រក​ខ្លាញ់​នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០២០ ដែល​ត្រូវ​ជា​ថ្ងៃ​កើត​ហេតុ នាង Siew បាន​ទៅ​ដល់​ហាង​កែ​សម្ផស្ស​ជាមួយ​មិត្ត​របស់​នាង​ម្នាក់​ទៀត នៅ​ម៉ោង​ប្រមាណ ២ និង ៣០ នាទី​រសៀល ។ មុន​ពេល​ឈាន​ដល់​ការ​បូម​ខ្លាញ់ នាង​ត្រូវ​បាន​ខាង​ហាង​ចាក់​ថ្នាំ​ស្ពឹក ប៉ុន្តែ​ក្រោយ​ការ​បូម​ខ្លាញ់​រយៈពេល ៣០ នាទី មិត្ត​របស់​ស្ត្រី​រងគ្រោះ ចាប់​សំគាល់​ថា គ្រូពេទ្យ​កែ​សម្ផស្ស​នោះ​ហាក់​បង្ហាញ​ទឹកមុខ​ភ័យៗ ដោយ​ក្រោយ​មក​ក៏​ជួប​បញ្ហា​ពេល​កំពុង​ធ្វើ​ការ​បូម​នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗ មិត្ត​ភក្តិ​របស់ Siew បាន​ទាក់ទង​ទៅ​ខាង​ឡាន​សង្គ្រោះ​បន្ទាន់ ដោយ​គ្រូពេទ្យ​បាន​ព្យាយាម​សង្គ្រោះ​ជីវិត​នាង​ដែរ ប៉ុន្តែ​ជា​អកុសល បេះដូង​នាង លែង​ដំណើរការ​ទៅ​ហើយ និង​ត្រូវ​ក្រុម​គ្រូពេទ្យ​ប្រកាស​មរណភាព​នៅ​ម៉ោង ៥ ល្ងាច​ក្នុង​មន្ទីរពេទ្យ ៕

ប្រភព៖ WorldOfBuzz

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *

shares