ព្រឺក្បាលខ្ញាក់ វេជ្ជបណ្ឌិតមួយក្រុមចាប់ទាញអន្ទង់ប៉ុនមេជើងចេញពីពោះរបស់អ្នកជំងឺ(វីដេអូ)

អន្ទង់១ក្បាលនេះ ហាក់ដូចជានៅរស់ ព្រោះវារមូលខ្លួន ពេលត្រូវចាប់ទាញចេញពីពោះរបស់អ្នកជំងឺ។

តាម Mirror នោះខ្សែវីដេអូបង្ហាញថា អន្ទង់ហាក់ដូចជានៅរស់ពេលគេទាញយកវាចេញពីពោះរបស់បុរសម្នាក់។តាមប្រភពដដែលឲ្យដឹងថា បុរសសញ្ជាតិចិន អាយុ ៤៩ឆ្នាំ ប៊ិះស្លាប់ក្រោយពេលគាត់ប្រើប្រាស់វិធីព្យាបាលជំងឺទល់លាមកតាមបែបប្រពៃណី គឺចាប់អន្ទង់ញាត់ចូលគូទ។

មិនយូរប៉ុន្មានក្រោយមកគាត់ក៏ឈឺពោះខ្លាំង ហើយត្រូវក្រុមគ្រួសារនាំទៅមន្ទីរពេទ្យ។នៅទីនោះវេជ្ជបណ្ឌិតបង្ខំធ្វើការវះកាត់ ដើម្បីទាញយក “ដើមហេតុ -អន្ទុងក្បាលចេញពីពោះរបស់គាត់។ដំបូងបុរសរូបនេះប្រាប់ថា អន្ទង់នេះបានលូនចូលគូទរបស់គាត់ដោយចៃដន្យ តែក្រោយមកក៏បង្ខំសារភាពថា គឺលោកជាអ្នកចាប់ញាត់វាចូលដើម្បីព្យាបាលរោគទល់លាមក តាមបែបប្រពៃណីចិន៕

Leave a Reply

Your email address will not be published. Required fields are marked *

shares