ពិតជាគូរស្នេហ៍កម្រមានមែន! គូរស្នេហ៍យាយតាមួយគូរ បានស្លាប់ក្នុងថ្ងៃខែឆ្នាំតែមួយ ក្រោយពីរួមរស់ជាប្តីប្រពន្ធអស់រយះពេល….

គូស្នេហ៍តាយាយមួយគូ បានធ្វើឲ្យមហាជនជាច្រើននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានការរន្ធត់ចិត្តជាខ្លាំង ហើយថែមទាំងបាននាំគ្នាកោតសរសើរពីក្ដីស្រលាញ់ដ៏ស្ម័គ្រស្មោះរបស់លោកទាំងពីរ ដែលបានស្រលាញ់គ្នាអស់រយៈពេលដ៏ យូរអង្វែង បន្ទាប់ពីបានរៀបការ និងបានរួមរស់នៅជាមួយ គ្នាជាប្ដីប្រពន្ធអស់រយៈពេល ៦៨ឆ្នាំមកនេះ រហូតដល់ផុតដង្ហើមក្នុងថ្ងៃខែឆ្នាំតែមួយ។

ក្នុងនោះផងដែរ យោងតាមរយៈប្រភពចៅស្រីបង្កើតរបស់លោកតា និងលោកយាយខាងលើ ដែលនាងមានអាយុ ២៩ឆ្នាំ បានរៀបរាប់ប្រាប់ឱ្យដឹងថា៖”ជីតារបស់ខ្លួនមានឈ្មោះ យុយ អាយុ៩៤ឆ្នាំ និងជីដូនឈ្មោះ ប្រាក់ ធឿង អាយុ៨៨ឆ្នាំ រស់នៅតំបន់ឡាំតាសាវ ស្រុកវ៉ាំង ណយ ខេត្តព្រះនគរ ស្រីអយុធ្យា ប្រទេសថៃ។

លោកទាំងពីរបានរៀបការជាមួយគ្នាអស់រយៈពេល ជាង៦៨ឆ្នាំហើយ និងមិនធ្លាប់លែងលះគ្នាទេ ដល់ថ្ងៃលាចាក លោកគឺ ជីតាបានផុតដង្ហើមទៅមុននៅពាក់កណ្ដាលអាធ្រាត្រ កាលពីពេលកន្លងទៅនេះ ហើយប៉ុន្មានម៉ោងក្រោយមក យាយក៏ទៅតាមក្រោយតា ដោយភាពចាស់ជរា។

ការលាចាកលោកព្រមៗគ្នាក្នុងថ្ងៃតែមួយដូច្នេះ បានធ្វើឲ្យកូនចៅស្លុតចិត្តជាខ្លាំង ដែលមិនមានពាក្យអ្វីអាចរៀបរាប់
បាន។ ដោយសារចំណងស្នេហ៍ ដ៏ជ្រាលជ្រៅផុតរលត់ ក្នុងថ្ងៃតែមួយដូច្នេះ បងប្អូនសាច់ញាតិបានព្រមព្រៀងគ្នាតម្កល់សព ទុករយៈពេល ៧ថ្ងៃសិន ដើម្បីធ្វើបុណ្យបំពេញកុសលរួច ធ្វើពិធីបូជារួមគ្នានៅថ្ងៃល្ងាចម៉ោង៤ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងបរិវេណ វត្ត តាឌុង ទីតាំងខាងលើ”។

Leave a Reply

Your email address will not be published. Required fields are marked *

shares