នៅចាំពួកគាត់ទេ កូនក្រមុំអាយុ៤៦ឆ្នាំ កូនកម្លោះអាយុ២៦ឆ្នាំ ពេលនេះពួកគាត់ បានចេញមុខក្នុងកម្មវិធីទូរទស្សន៍ ដោយនិយាយរៀបរាប់អំពីប្រវត្តិស្នេហារបស់ពួកគាត់ ស្តាប់ហើយពិតជាជូរចត់ខ្លាំងណាស់ ហើយក៏ញាក់សាច់ដែរ…

ប្រិយមិត្ដមួយចំនួនធំ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ប្រាកដជាធ្លាប់បានជ្រាបរួចមកហើយ ចំពោះមង្គលការមួយកាលពីប៉ុន្មានខែមុន បានធ្វើឲ្យកក្រើតពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង ព្រោះតែកូនក្រមុំមានវ័យរហូតទៅដល់ ៥០ឆ្នាំ តែក្រឡែកមកមើលកូនកំលោះវិញមានវ័យទើបតែអាយុ ២០ឆ្នាំតែប៉ុណ្ណោះ។

ដោយឡែកស្រាប់តែគូរស្នេហ៏មួយគូរនេះ ដែលទទួលបានការចាប់អារម្មណ៏ពីសំណាក់មហាជននេះ បានបង្ហាញវត្ដមាននៅក្នុងស្ថានីយទូរទស្សន៏ MyTv ក្នុងកម្មវិធី ពេញចិត្ដឬអត់ ដោយអ្នកទាំងពីរត្រូវបានអញ្ចើញចូលរួមធ្វើជាភ្ញៀវកត្ដិយសប្រចាំសប្ដាហ៏ ដើម្បីឡើងមកធ្វើការបកស្រាយ និងទម្លាយនៃការពិត អំពីប្រវត្ដិស្នេហារបស់ពួកគាត់ទាំងពីរ ដែលឈានរហូតរៀបការជាមួយគ្នា។

យ៉ាងណាមិញ យុវជនវ័យក្មេង ដែលមានអាយុ២០ឆ្នាំ ត្រូវជាកូនកំលោះ បាននិយាយរៀបរាប់ប្រាប់ពីមូលហេតុ ដែលឈានរហូតរៀបការជាមួយគ្នា ដោយរូបលោកបានប្រាប់ឱ្យដឹងថា៖”មូលហេតុដែលស្រលាញ់ នារីដែលខុសវ័យជាងខ្លួន ដំបូងឡើងកើតចេញពីការអាណិត និងយល់ថាស្រ្តីម្នាក់នោះ តែងតែនៅក្បែខ្លួន ផ្តល់កម្លាំងចិត្ត និងកម្លាំងកាយ ដើម្បីរកស៊ីចិញ្ចឹមជីវិត រហូតដល់អាចបើកហាងផ្ទាល់ខ្លួនថែមទៀតផង។ ដូច្នេះហើយ ទើបបានជាកើតជាចិត្តស្រលាញ់”។

យុវជនរូបនោះ បានបន្ដទៀតថា៖”លោកមិនបានស្រលាញ់ស្រ្តីរូបនោះ ដោយសារតែលុយនោះទេ ព្រោះថាសព្វថ្ងៃនេះប្រពន្ធរបស់លោក គ្រាន់តែជាគ្រូបង្រៀន ហើយថែមទាំងមានជំងឺប្រចាំកាយ ដែលត្រូវព្យាបាលជាប្រចាំថែមទៀតផង”។

សូមទស្សនាវីដេអូខាងក្រោម

Leave a Reply

Your email address will not be published. Required fields are marked *

shares