ភ្ញាក់ផ្អើល ! សត្វគោចេះរាំ បទខេម និង មាស សុខសោភា( ​វីដេអូ )

វាពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលសត្វគោមួយក្បាលចេះស្តាប់បទចម្រៀង ហើយចេះរាំទៅតាមចង្វាក់ភ្លេង ប៉ុន្តែវារាំតែចង្វាក់រាំវង់តែប៉ុណ្ណោះ បទក្រៅពីនោះ វាមិនរាំឡើយ ។ វីដេអូសត្វគោចេះរាំនេះ ត្រូវបានគេបង្ហោះ និង ស៊ែរចែកចាយតៗគ្នាយ៉ាងគគ្រឹកគគគ្រេង នៅលើបណ្តាញទំនាក់ទំនងសង្គម ។


បើតាមសម្តីម្ចាស់គោ ដែលនិយាយនៅក្នុងវីដេអូនេះ បានឱ្យដឹងថា គោនេះចេះរាំតែចង្វាក់រាំវង់តែប៉ុណ្ណោះ ចាក់បទញាក់ ឬ បទអ្វីផ្សេងគឺវាមិនរាំឡើយ តែបើចាក់បទរាំវង់គឺវារាំភ្លាម ជាពិសេសគឺបទ «ឱ្យអត់ស្រឡះទៅ»របស់តារាចម្រៀងខេម និង មាស សុខសោភា ។


ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖

 

Leave a Reply

Your email address will not be published. Required fields are marked *

shares