បិទចរាចរណ៍! ផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ទឹកជំនន់ហូរច្រោះបាក់ជើងទេរហើយ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីដំណឹងបន្ទាន់មួយ ប្រកាសបិទការធ្វើចរាចរណ៍ទាំងស្រុង តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសារទឹកជំនន់ហូរច្រោះបាក់ជើងទេរផ្លូវ។សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា ដោយស្ថានភាពទឹកជំនន់ បាននិងកំពុងហូរកាត់ពីលើផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្តាលឲ្យទឹកហូរច្រោះបាក់ជើងទេរ។

ដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវជាតិនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបិទចរាចរទាំងស្រុងជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ២០៖០០យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី»។ជាមួយគ្នានេះ ប្រសិនបើប្អូនប្រជាពលរដ្ឋ ត្រូវធ្វើដំណើរផ្លូវជាតិលេខ២ សូមធ្វើការវៀងផ្លូវនេះ ដើម្បីកុំឲ្យខាតពេលវេលា។

ការបិទចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ២នេះ គឺចាប់ពីចំណុចរង្វង់មូលកួរស្រូវ ដល់ព្រំប្រទល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកត្រង់ចំណុចពីរង្វង់មូលកួរស្រូវ ដល់ព្រំប្រទល់ក្រុងតាខ្មៅ ខេត្តកណ្តាល គឺនៅតែអនុញ្ញាតឲ្យធ្វើចរាចរណ៍បានធម្មតា៕

Leave a Reply

Your email address will not be published. Required fields are marked *

shares