កក់ក្តៅណាស់ ! តូតា ប្រាប់ថា “ទឹកចិត្តម្តាយ មកដល់ភ្លាម បង្រៀនវិធីសាស្រ្តកូន…ធ្វើម៉េចឲ្យឆាប់សំរាលកូនភ្លាមៗ លឿនៗ, មើលគាត់ហើយ អត់សើច អត់បាន សំខាន់អត់ភ្លេចទេ រឿងពាក់គ្រឿងអលង្ការពេញខ្លួន, ឱ…អ្នកម្តាយអើយ” (មានវីដេអូ)

កាលពី ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាសម្តែង វ័យក្មេង ម៉ាក សែនសូនីតា ហៅ តូតា បានសម្រាលកូន ដោយជោគជ័យហើយ ដែលមានសុខភាពល្អទំាងម្តាយ និងកូន ពិសេស កូនប្រុស តារារូបនេះ មានមុខមាត់ គួរឲ្យស្រឡាញ់ និងគ្រឺតខ្លាំងណាស់ ។

សូនីតា បានបញ្ជាក់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ជំរាបសួរបាទ…លោកតាលោកយាយអ៊ុំពូមីង អោយអូនសុំណែនាំខ្លួនផងបាទ

•អូនឈ្មោះ ប៉ុល បូនីតតូ
•កើតថ្ងៃទី 15 ខែតុលា ឆ្នាំ2020
•វេលាម៉ោង 4:32pm
•អូនមានទំងន់ 3.6kg

អូនកើតក្នុងឆ្នាំកូនកណ្តុរមាស អូនមានសុខភាពល្អណាស់ហើយម៉ាក់ៗអូនក៏ដូចគ្នាដែលបាទ”។

  

ក្រោយពេលសម្រាលរួច គេឃើញ តូតា បានបង្ហោះវីដេអូជាហូរហែ ដែលបង្ហាញពីសកម្មភាពរបស់ខ្លួន មុនពេលសម្រាល មានដូចជាការ តុបតែងខ្លួន ពីការឈឺពោះ និងសកម្មភាពផ្សេងៗទៀត មើលទៅ មានទំាងកម្សត់ និងសើចសប្បាយរួមគ្នា។

     

នៅមិនទាន់អស់ទេ ស្រាប់តែព្រឹកនេះ នាថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ នេះ សូនីតា បានបង្ហោះវីដេអូមួយទៀតហើយ ព្រមទំាងភ្ជាប់សារខ្លីមួយថា “ទឹកចិត្តម្តាយ មកដល់ភ្លាមបង្រៀនវិធីសាស្រ្តកូន…ធ្វើមេចអោយឆាប់សំរាលកូនភ្លាមៗលឿនៗទោះស្បួនទើបបើកបាន2លេខក៏ដោយ មើលគាត់ហើយអត់សើចអត់បាន សំខាន់អត់ភ្លេចទេរឿងពាក់គ្រឿងអលង្ការពេញខ្លួន មកមើលកូនសំរាលសោះនឹងហា៎ ឱ…អ្នកម្តាយអើយ!!!”។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

              

Leave a Reply

Your email address will not be published. Required fields are marked *

shares