គាត់លាយើងទាំងអស់គ្នា ជារៀងរហូតហើយ! ទិដ្ឋភាព នៃពិធីដង្ហែស​ព Chef រិទ្ធី យកទៅបូជា ឃើញហើយ ធ្វើឲ្យគ្រប់គ្នា ស្ទើរទប់ទឹកភ្នែអត់ជាប់ទេ ពិតជាស្រណោះណាស់ (មានវីដេអូ)

កាលពីប៉ុន្មានថ្ងៃមុននេះ មហាជន ក៏ដូចជាទស្សនិកជន ដែលបានតាមដាន កម្មវិធី MasterChef Khmer មានការភ្ញាក់ផ្អើល និងរ​ន្ធ​ត់ចិត្តយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា លោក ស៊ឺ សោភ័ណ្ឌរិទ្ធី ប្រធានមេចុងភៅលំដាប់ផ្កាយប្រាំ និងជាគណៈកម្មការ MasterChef Khmer ទទួលម​រណ​ភាព។

Chef រិទ្ធី ទទួលម​រ​ណ​ភាព កាលពី ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ២ និង ១ នាទី រំលងអធ្រាត្រយប់មិញ ដោយសារ ជំ​ងឺលើ​​សឈា​ម និងលើសសម្ពាធស្ករខ្លាំង។ នេះបើយោងតាមរយៈ ភរិយា Chef រិទ្ធី បានបញ្ជាក់ ប្រាប់លោក អ៊ឹម ជីវ៉ា ក្នុងកិច្ចសម្ភាសន៍។

ហើយ កាលពី នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ គេឃើញវត្តមាន ក្រុមសមាគមចុងភៅកម្ពុជា និង ក្រុមផលិត កម្មវិធី Masterchef Khmer បានមកចូលរួមពិធីបុណ្យស​ព Chef រិទ្ធី ផងដែរ ក្នុងទឹ​កមុខដ៏ក្រៀមក្រំបំផុត។

ក្នុងនោះ Chef ណារ៉ា បានបញ្ជាក់ថា “សូមអរគុណដល់ក្រុមសមាគមចុងភៅកម្ពុជា ព្រមទាំង ក្រុមផលិត កម្មវិធីMasterchef Khmer ដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីបុណ្យស​ព បងរឹទ្ធី(Chef Rithy)”។

មួយវិញទៀត នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ ព្រោះតែនឹកស្រណោះស្វាមីពេក គេឃើញ ភរិយារូបនេះ បានបង្ហោះសារដ៏សែន​រំ​ជួ​លចិត្តមួយឃ្លា ថា “ថ្ងៃ​នេះ គឺជាថ្ងៃចុងក្រោយ ដែលប្ដីលែងនៅក្បែរអូនរហូត​ហើយ”។

នៅថ្ងៃម្សិលមិញនេះ ដែរ បើក្រឡេកមើលទៅពិធីដង្ហែសព Chef រិទ្ធី យកទៅបូជានៅ វត្តតាំងក្រសាំងខាងជើង រឹតតែរំជួលចិត្ត និងសែនស្រណោះថែមទៀត ។ ក្នុងនោះ គេឃើញ ហ្វេសប៊ុកផេកមួយ ឈ្មោះ Real Media Technology ដែលបានបង្ហោះរូបភាព និងវីដេអូ នៃពិធីដបង្ហែសពនេះ បានសរសេរថា “រូបកាយ លោក ស៊ឺ សោភ័ណ្ឌរិទ្ធី លាយើងទាំងអស់គ្នា ជារៀងរហូតហើយ”។

 

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ៖

Leave a Reply

Your email address will not be published. Required fields are marked *

shares