មិនសមទើបការ ជាង 5 ខែ ! ដោយសារតែ វិបត្តិផ្លូវចិត្ត មិនអាចដើរទៅមុខបាន អ្នកនាង ផល្លា ភរិយា ពូចក់ នឹងសម្រេចធ្វើរឿងនេះ នៅថ្ងៃស្អែកហើយ ដោយប្រកាសក្តែងៗថា…
នរណាមិនស្គាល់ admin ជីងចក់ ជាអ្នកអត្ថាធិប្បាយព័ត៌មានកីឡា ដែលមានប្រជាប្រិយភាព មិនតែប៉ុណ្ណោះ រូបលោកតែងត្រូវហ្វេនៗដាក់រហ័ស្សនាមជា អភិជន លើសពីនេះទៅទៀត ក៏ទើបនឹងរៀបការអធិកអធមជាមួយនឹងភរិយា អតីតបេក្ខភាពតារាម៉ូដែល សាច់សខ្ចី ខ្ញង់កប់។
យ៉ាងណាមិញ ទើបរៀបការបានមិនទាន់ប៉ុន្មានផង ស្រាប់តែពេលនេះ ផ្ទុះការចាប់អារម្មណ៍ ក្រោយពេល បែកធ្លាយវីដេអូដែល ភរិយាបានតាមទាន់រូបលោក ហាក់កំពុងមានទំនាក់ទំនងជាមួយនារីខាងក្រៅ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រ ភ្ញាក់ព្រឺត ធ្លាប់តែល្បីថា ជាព្រាននារី តែស្មានជា ពាក្យលេងសើចតែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ បើងាកទៅភរិយាវិញ គ្រាន់តែផ្ទុះរឿងនេះភ្លាម រូបនាងខឹ.ងសម្បារនឹងស្វាមីយ៉ាងខ្លាំង និយាយញ័រៗ ចិត្តមនុស្សស្រីណាទប់បានទៅរឿងនេះនោះ មិនតែប៉ុណ្ណោះ លើគណនីផ្លូវការរបស់ភរិយា បានបង្ហោះសារយ៉ាងដូច្នេះថា ៖
ញុំទើបតែមកពីពេទ្យវៀតណាមមិនទាន់ជា ចាំជាសិន ក៏មិនយឺតពេល ជាថ្ងៃណាឡាយថ្ងៃនឹង៕
ម្សិលម៉ិញនេះ នាថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ អ្នកនាង ទ្រិញ ផល្លា
ថា “បុគ្គលថោកទាបបំផុត មានប្រពន្ធហើយ នៅដើរឆាតគ្រប់ស្រី សុំស្រីដេក ក្នុងពេលដែលប្រពន្ធឈឺធ្ងន់”។ សារទី២ មានន័យថា “មានរឿងថោកទាបជាច្រើនទៀត ដែលបងប្អូន ដឹងមិនអស់ ចាំខ្ញុំជាសិន ខ្ញុំឡាយអោយបងប្អូនដឹង ថាចក់សន្ដាថោកប៉ុនណា”។
នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ នេះ ថា “សម្ពាធអារម្មណ៍ វិបត្តិផ្លូវចិត្ត មិនអាចទទួលយកបានទៀតទេ នៅជាមួយមនុស្ស មិនស្មោះត្រង់ ស្អែកម៉ោង7 8 យប់ ខ្ញុំនឹងឡាយលិខិតលែងលះ !”។