ញាក់សាច់ទ្រើត! ពេលដឹងចំនួនលុយ ដែល Ronaldo ឱ្យគូដណ្ដឹងចាយ១ខែៗ – ចែករំលែកគ្មានដែនកំណត់
សារព័ត៌មាន The Sun បានរាយការណ៍ថា កំពូលកីឡាករព័រទុយហ្កាល់ Cristiano Ronaldo បានឲ្យប្រាក់ ៨ម៉ឺនផោន ក្នុងមួយខែ ជារៀងរាល់ខែ ដល់គូដណ្តឹងរបស់ខ្លួន នាង Georgina Rodriguez ដើម្បីឲ្យនាងចាយលេង តុបតែងខ្លួនឲ្យហ៊ឺហា តាមតែនាងត្រូវការ។
រឿងនេះ មិនគួរឲ្យចម្លែកនោះទេ ព្រោះថា Ronaldo អាចរកបានចំណូលដល់ទៅ ២៨លានផោនក្នុងមួយឆ្នាំ ដែលធ្វើឲ្យជីវិតរបស់គេ ហ៊ឺហារ ស៊ីវិល័យគ្រប់បែបយ៉ាង។ ដូច្នេះ សម្រាប់នាង Rodriguez ដែលជាម្តាយរបស់កូនស្រី Ronaldo គឺនាង Alana Martiana ក៏ត្រូវតែមានជីវិតរស់នៅ ដែលមើលទៅគួរឲ្យស្ត្រីទាំងពួងច្រណែនផងដែរ។
ម្យ៉ាងទៀត Ronaldo ក៏មិនខ្លាច ក្នុងការចំណាយប្រាក់ជាច្រើន ដើម្បីបង្ហាញពីភាពហ៊ឺហាររបស់គាត់ដល់មហាជនផងដែរ។ ការមិនខ្លាចនឹងសម្ញែញសម្ភារៈនិយមនេះ ក៏ព្រោះតែ Ronaldo អាចរកបានចំណូលចេញពីញើសឈាមរបស់គាត់ផ្ទាល់តែម្តង។
សូមបញ្ជាក់ថា បច្ចុប្បន្ននាង Georgina Rodriguez កំពុងរស់នៅក្នុងទីក្រុង Turin ជាមួយម្តាយ Ronaldo និង Ronaldo ព្រមទាំងកូនៗ របស់ពួកគេ ដែលនាងមានកូនស្រីបង្កើតម្នាក់ និងកូន ៣នាក់ទៀត របស់ Ronaldo មានដូចជាកូនភ្លោះ Eva និង Mateo និង Cristiano Jr។
ក្រៅពីនៅថែទាំកូនៗរបស់ Ronaldo នាង Georgina វ័យ ២៦ឆ្នាំ ក៏អាចរកចំណូលបានរាល់ខែ ប្រមាណ ៦ ៦០០ផោន ពីការបង្ហោះរូបភាពលើ Instagram របស់នាង ដែលមានអ្នក Follow ជាង ១៦.៥លាននាក់៕
ប្រភព៖foxsports.com.kh