ឆ្នាំរកា ឆ្លូវ កុរ ប្រាថ្នាចុងសប្តាហ៍ទទួលយកលាភធំ ឯឆ្នាំ រោង ច មមែ ខាល ដំណើរជីវិតនឹងជួបរឿងទាំងនេះជាក់ជាមិនខាន…! – ចែករំលែកគ្មានដែនកំណត់
យោងតាមការបកស្រាយរបស់គ្រូហោចិនបានអោយដឹងថាឆ្នាំរកា ឆ្លុវ កុរ ប្រាថ្នាចុងសប្តាហ៍ទទួលយកលាភធំ ឯឆ្នាំ រោង ច មមែ ខាល ដំណើរជីវិតនឹងជួបរឿងទាំងនេះជាក់ជាមិនខាន តាមការទស្សទាយនៅខាងក្រោមនេះ។
ឆ្នាំរោង ដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់។ នៅចន្លោះពេលនេះបើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមស្រស់ស្រាយនឹងគ្នាជានិច្ច។
ឆ្នាំកុរ លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ។តាមជើងលេខបានកំណត់ថាអ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃនៅក្នុងអំឡុងពេលនេះនិងជាអ្នកមានបញ្ញវាងវៃអាចសម្រេចរាល់ការងារល្អប្រសើរ។
ឆ្នាំច លោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ។ តាមទំនាយកំពូលហោរាចិនបានបង្ហាញថាមានលាភធំលុយធំហូរចូលកាន់តែខ្លាំងរាសីឡើងខ្ពស់ត្រដែតបើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ។ពណ៌នៃលាភសំណាងពណ៌ក្រហម, លេខនាំសំណាងលេខ១៩ ។
ឆ្នាំមមែ រាសីឡើងខ្ពស់ត្រដែតទទួលជោគជ័យលើការងារដ៏ត្រចះត្រចង់។ នៅអំឡុងពេលនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរខ្លាំងណាស់លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ចហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ។ ចំណែកសម្ព័ន្ធភាពស្នេហាស្វាមីភរិយកំលោះក្រមុំមានតែភាពផ្អែមល្អែមរកគ្នាប្រពៃណាស់។
ឆ្នាំជូត លាភធំទាំងពួងនឹងហូរចូលដូចទឹក ការងាររកសុីអ្វីបានដូចប្រាថ្នា ពណ៌នៃលាភសំណាងពណ៌ខៀវ, លេខនៃលាភសំណាងលេខ៨៩ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញកប់ក្តោង។
ឆ្នាំខាល(ខ្លា) នាំមង្គលលើករាសីឡើងខ្ពស់ត្រដែតលេខនាំសំណាងលេខ ៩, ពណ៌នាំសំណាងក្រហមចាប់ពី លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើចង់ធ្វើការដាក់ ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួល បានផ្លែផ្កាតបមកវិញឥតគណនា។ រីឯសម្ព័ន្ធភាព ស្នេហាគូស្វាមីភរិយាមានតែភាពស្រស់ស្រាយ និងផ្អែមល្ហែមរកគ្នាប្រពៃណាស់ ។
ឆ្នាំរកា ការងារ គួរ បង្កើត ទំនាក់ទំនង ល្អជាមួយ អ្នករួមការងារ។ លុយកាក់មានឱកាសបង្កើនចំណូលថែម ។ មនោសញ្ចេតនាគួរម្ចាស់ការជាងនេះក្នុងរឿងមនោសញ្ចេតនា។ លោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ។ តាមទំនាយកំពូលហោរាចិនបានបង្ហាញថាមានលាភធំលុយធំហូរចូលកាន់តែខ្លាំងរាសីឡើងខ្ពស់ត្រដែតបើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ។ពណ៌នៃលាភសំណាងពណ៌ខៀវ។
ឆ្នាំឆ្លូវ(គោ) រាសីឡើងខ្ពស់ត្រដែតប្រកបកិច្ចការអ្វីតែងហុចផលមកវិញយ៉ាងគាប់ប្រសើរ។ នៅអំឡុងពេលនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក។ ការធ្វើដំណើរទៅទីឆ្ងាយជិតជួបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាកំលោះក្រមុំមានតែភាពស្រស់ស្រាយនិងយល់ចិត្តគ្នាប្រពៃណាស់។