អបអរសាទរ! កីឡាករចំបាប់ ស៊ូ បាលី ឈ្នះមេដាយមាសក្នុងទម្ងន់១២៥គីឡូក្រាម
ក្តៅៗ! កីឡាករ ស៊ូ បាលី រកបានមេដាយមាសមួយទៀតជូនកម្ពុជាលើវិញ្ញាសាចំបាប់ ក្រោយយកឈ្នះឡាវនៅវគ្គផ្តាច់ព្រ័ត្រ
វៀតណាម៖ កម្ពុជារកបានមេដាយមាសទី ៥ នៅក្នុងព្រឹត្តិការណ៍ Sea Games លើកទី ៣១ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីកីឡាករ ស៊ូ បាលី យកឈ្នះឡាវ នៅវគ្គផ្តាច់ព្រ័ត្រក្នុងប្រភេទកីឡាចំបាប់ទម្ងន់ ១២៥ គីឡូក្រាម។
គួរបញ្ជាក់ថា កម្ពុជាបានយកឈ្នះម្ចាស់ផ្ទះវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនឡើងមកដល់វគ្គនេះ, ខណៈនៅវគ្គផ្តាច់ព្រ័ត្រដែលទើបតែបញ្ចប់មុននេះបន្តិចគឺកម្ពុជាបានយកឈ្នះឡាវក្នុងលទ្ធផល ១០ ទល់នឹង ០៕