ឃើញហើយ រំជួលចិត្ត ! បងប្រុសស្ទុះរត់ទៅឱបថើបប្អូនដោយក្ដីមេត្តា និងជូនពរ ខេមរៈ សិរីមន្ត បែបនេះ…(មានវីដអូ)
ដូចដែរដឹងស្រាប់ហើយថា តារាចម្រៀង ខេមរៈ សិរីមន្ត ទើបទទួលងារជា ឧកញ៉ា កាលពីប៉ុន្មានសប្តាហ៍មុននេះ ធ្វើឲ្យកក្រើកចង្កោមសិល្បៈខ្មែរជាខ្លាំង ស្របពេល ការងារអចលនទ្រព្យក៏ជោគជ័យ ឡើងងារខ្ពង់ខ្ពស់ហើយនោះ ការងារសិល្បៈក៏រូបលោក នៅតែទទួលដូចពេលមុនដដែរ។
ទន្ទឹមនឹង ភាពជោគជ័យយ៉ាងត្រចះត្រចង់ដូច្នេះហើយនោះ ក្រឡេកទៅមើលជីវិតគ្រួសារវិញ លោកឧកញ៉ា ក៏មានភរិយាស្រស់ស្អាត គួរឲ្យស្រឡាញ់ និងកូនៗគួរឲ្យខ្នាញ់ផងដែរ ធ្វើឲ្យមហាជនស្ងប់ស្ងែងពីជីវិតឯកជនរបស់រូបលោកជាខ្លាំង។
ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ឧកញ៉ា ខេមរៈសិរីមន្ត ធ្វើពិធីសម្ពោធក្រុមហ៊ុន ខេមរៈ សិរីមន្ត រៀលអុីស្តេត ឌីវេឡុបភើរ ឯ.ក និង ការបើកលក់ដីឡូត៍ប្លុកថ្មី ក្នុង តំបន់អភិវឌ្ឍន៍ លោកឧកញ៉ា ខេមរៈ សិរីមន្ត បេះដូងអង្គរ មានទីតាំងស្ថិតនៅ ភូមិល្វា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។
កាន់ចាប់អារម្មណ៏ក្នុងកម្មវីធីនេះបានបងប្រុសរបស់លោក បានស្ទុះទៅអោបថើបប្រុសដោយសេចក្តីសប្បាយនិងមោទនភាពលើអ្វីដែលប្អូនកំពុងតែធ្វើ។គាត់បានជូនពរថា៖“បងប្រុសម្នាក់នេះ ពិតជាសប្បាយចិត្តខ្លាំងណាស់ ហើយបងគ្មានអ្វីក្រៅពីជូនពរប្អូនទំាងពីរ សូមឲ្យកាន់តែជោគជ័យក្នុងជីវិតថែមទៀត”។
ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូ ខាងក្រោមនេះទំាងអស់គ្នា ៖