បងប្អូនជួយចែករំលែកផង! បើមានពស់ចឹក ហើយមន្ទីរពេទ្យនៅឆ្ងាយ គួរតែបន្សាបពិសដោយវិធីងាយស្រួលនេះជាមុនសិន…
សត្វពស់មានច្រើនប្រភេទណាស់ ប្រភេទខ្លះមានពិស និងខ្លះទៀតមិនមានពិសនោះទេ សត្វពស់ជាសត្វអសេរពិសដែលអាចបង្កគ្រោះថ្នាក់ណាស់ទៅដល់មនុស្ស ជាពិសេសប្រភេទពស់ដែលមានពិស ព្រោះនៅពេលដែលវាចឹកទៅដល់មនុស្សហើយ គឺត្រូវតែមានការព្យាបាល និងបន្សាបពិសឲ្យបានទាន់ពេលវលា ទើបអាចចៀសផុតពីគ្រោះថ្នាក់បាន។ ប្រភេទពស់ពិសមួយចំនួនដែលគួរតែយល់ដឹង៖
- ពស់ខៀវតែមានកន្ទុយក្រហម បើចឹកហើយនឹងធ្វើឲ្យសាច់មានសភាពហើយរលួយ។
- ពស់វែកក្របី ក្រោយពេលចឹករួច រយះពេល៤ម៉ោងនឹងអាចធ្វើឲ្យយើងស្លាប់ ហើយមានសភាពវេទនា ចុកចាប់ជាខ្លាំង។
- ពស់ទ្រង់រនៀម ក្រោយចឹករួចមិនដល់១ម៉ោងផង គឺរយះពេលត្រឹមតែ៤៥នាទីប៉ុណ្ណោះ នឹងធ្វើឲ្យស្លាប់បាន។
វិធីក្នុងការបន្សាបពិសងាយមាន៣ប្រភេទ
១- ម្ទេសអាចម៏កណ្តុរ
២- ថ្នាំជក់
៣- ទឹក
របៀបប្រើប្រាស់គឺត្រូវយកថ្នាំជក់ និងម្ទេសមកបុកអោយម៉ត់ រួចដាក់ទឹកចូលមួយស្លាបព្រាបាយ បន្ទាប់មកច្របាច់ទឹកចេញ រួចយកទឹកនោះមកផឹក រីឯកាកវិញយកមកបិតនៅមុខរបួស។
បញ្ជាក់៖
- ត្រូវតែរុំក្រណាត់អោយណែននៅលើកន្លែងដែលពស់ចឹក
-នេះគ្រាន់តែជាវិធីមួយដើម្បីជួយអ្នកជំងឺដែលត្រូវពស់ចឹកនៅពេលដែលមន្ទីរពេទ្យនៅឆ្ងាយប៉ុណ្ណោះ ឬក៏មិនមានជម្រើសណាមួយ
-ត្រូវប្រញាប់បញ្ជូនទៅមន្ទីពេទ្យដើម្បីធ្វើការព្យាបាល
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សេចក្តីបញ្ជាក់៖ យើង ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន