ប្រទះឃើញសត្វរមាំងដ៏កម្រជាលើកដំបូង ក្នុងដែនជម្រកសត្វព្រៃកែវសីមា
មណ្ឌលគិរី៖ ថ្ងៃនេះអង្គការ WCS ចែករំលែកនូវរូបភាពសត្វរមាំងដែលថតបានជាលើកដំបូងនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាខេត្តមណ្ឌលគិរីដោយម៉ាស៊ីនថតសត្វស្វ័យប្រវត្តិ ក្រោយពីសត្វប្រភេទនេះបានបាត់វត្តមាននៅក្នុងតំបន់នេះអស់រយៈពេលជិត២០ឆ្នាំ។
រូបភាពខាងក្រោមបង្ហាញអំពីសត្វរមាំងជំទង់បីក្បាល កំពុងដើររកចំណីនៅក្នុងព្រៃក្នុងកំឡុងខែមេសា ឆ្នាំ២០២២។ សត្វរមាំង ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទជិតផុតពូជជាសកលនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងជាប្រភេទសត្វដែលមានដោយកម្របំផុតនៅកម្ពុជា ដោយសារចំនួនរបស់វាបានថយចុះយ៉ាងខ្លាំងស្ទើរជិតផុតពូជ៕
ប្រភព៖khmerload