អ្នកភូមិនាំគ្នាភ្ញាក់ផ្អើល ព្រោះតែឃើញយាយតាមួយគូរ ដែលមានវ័យចំណាស់ បែរជាក្រាបផ្ទឹមសែនដូនតា ឆ្ងល់ពេកក៍ទៅសួរទើបដឹងការពិតថា
មនុស្សយើងម្នាក់ៗ មិនថាជាអ្នកមានឋានៈ អ្នកក្រ ឬអត្តចរិតយ៉ាងណាក្នុងសង្គមក៏ដោយ ក៏សុទ្ធតែត្រូវការនូវសេចក្តីស្រលាញ់ និងគូស្រកររៀងៗខ្លួន ក៏ព្រោះតែផ្លូវដំណេីរជីវិតនៅពេលខាងមុខ មានបញ្ហាជាច្រើន ដែលត្រូវការដៃគូរពិភាក្សាគ្នា ទៅវិញទៅមក ជាពិសេសការបង្កើតគ្រួសារ មានកូនមានចៅតទៅថ្ងៃមុខ។
ក្តីស្រលាញ់ មិនមែននៅសុខៗអាចកេីតមានឡេីងនោះទេ មនុស្សខ្លះយេីងស្រលាញ់គេ តែបែរជាគេមិនពេញចិត្តយេីង ចំណែកអ្នកខ្លះទៀត យេីងមិនស្រលាញ់គេផង តែបែរជាគេមកមានចិត្ត និងយកចិត្តទុកដាក់ចំពោះយេីងទៅវិញ ដូចនេះបេីយេីងរកឃេីញមនុស្សដែលយេីងស្រលាញ់ហេីយ គួរតែថែរក្សាកុំឲ្យមានការសោកស្ដាយ។
ដោយឡែក ក្រឡេកមកមើលគូស្នេហ៍មួយគូនេះវិញ គឺពិតជាភ្ញាក់ផ្អើលតែម្តង បេីទោះបីជាពួកគាត់ទាំង២រូប មានវ័យរាងចាស់ជរាបន្តិចមែន តែក្តីស្រលាញ់គាត់មិនចាញ់យុវវ័យនោះឡើយ ជាក់ស្តែងស្នាមញញឹម និងភាពផ្អែមល្ហែមក្នុងទិដ្ឋភាពនេះស្រាប់ បង្ហាញឲ្យឃើញថា ពួកគាត់ទាំង២ ពិតជាស្រលាញ់គ្នាណាស់។
បេីតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Summer The Trip បានធ្វើការលេីកឡេីងថា៖ «គូព្រេងមិនព្រាត់ ស្នេហ៍វ័យចំណាស់ ក្មេងៗមិន បានស្មើទេ សុំទោសម្ចាស់រូបទុកជាមុនផង ព្រោះឃើញមានក្តីសុខពេកបានចង់បង្ហោះ»។ គួរបញ្ចាក់ផងដែរថា នេះគ្រាន់តែជាការរៀបការបង្គ្រប់កិច្ច ក្នុងពិធីឡើងផ្ទះថ្មីរបស់ពួកគាត់តែប៉ុណ្ណោះ។