សូមជួយស៊ែរបន្តផង ដបទឹកឫស្សី ដែលជាស្នាដៃរបស់កូនខ្មែរ ជាមួយរូបរាងដ៏ស្រស់ស្អាតបែបធម្មជាតិ មានគុណភាព និងលក្ខណៈពិសេសណាស់ ដោយមានតម្លៃត្រឹមតែ
បេីនិយាយពីសមត្ថភាពកូនខ្មែរនាពេលបច្ចុប្បន្ននេះ គឺពិតជាមិនអន់នោះទេក្នុងការបង្កើតនូវបច្ចេកវិទ្យាថ្មីៗទំនើបៗ និងផលិតផលប្រេីប្រាស់ជាដេីមនោះ។ ជាក់ស្តែង តាមរយៈគណនីហ្វេសប៊ុកផេកឈ្មោះBamboo Sea Products បានបង្ហាញពីផលិតផលដបទឹកឬស្សីដែលបានបង្កើតឡើងដោយកូនខ្មែរ និងមានគុណភាព ក៏ដូចជាលក្ខណៈពិសេសមិនចាញ់របស់បរទេសនោះឡើយ។
បេីតាមការបញ្ជាក់លេីកឡេីងពីគណនីហ្វេសបុកខាងលើនេះ បានធ្វើការរៀបរាប់លំអិតអំពីលក្ខណៈពិសេស និងតម្លៃរបស់ផលិតផលទាំងនេះ ដោយមានខ្លឹមសារទាំងស្រុងថា៖ «ថែរក្សាបរិស្ថានជាមួយដបទឹកឫស្សី Bamboo Sea ជាមួយរូបរាងដ៏ស្រស់ស្អាតបែបធម្មជាតិ ផលិតពីឫស្សីពិតៗ ជាមួយនឹងដែកអុីណុកនៅផ្នែកខាងក្នុង ដេីម្បីរក្សាសីតុណ្ហភាពក្តៅ និងត្រជាក់បានរយះពេលយូរ។
បេីនិយាយពីគុណភាពវិញ ល្អខ្លាំងណាស់ និងងាយស្រួយ យកតាមខ្លួនគ្រប់ទីកន្លែង។ សូមបញ្ជាក់ថា : ផលិតផល Bamboo Sea គឺជាផលិតផលធ្វេីនៅក្នុងស្រុកខ្មែរ និងក៏ជាស្នាដៃខ្នែរយេីងដែរ។ គ្រាំទ្រផលិតផលជាតិ និងធ្វេីពីឫស្សីពិតៗ។ តំលៃត្រឹមតែ 60000រៀលប៉ុណ្ណោះ អាចទំនាក់ទំនងតាមលេខ : 010 889925 ឬក៏ឆាតមកដេីម្បីពត៌មានបន្ថែម»។