កប់តែម្តង! កំពូលរថយន្ត ដែលមានតម្លៃថ្លៃជាងគេលេីលោក និងមានតែ ១គ្រឿងគត់ ត្រូវបាន RONALDO ទិញក្នុងតម្លៃ…
កីឡាករបាល់ទាត់ Cristiano Ronaldo ដែលត្រូវបានមនុស្សទូទាំងពិភពលោកបានចាត់ទុកថា គឺជាកំពូលកីឡាករដ៏ឆ្នើមក្នុងពេលបច្ចុប្បន្ននេះ ដែលកីឡាកររូបនេះ គឺជាខ្សែប្រយុទ្ធមួយរូបក្នុងក្រុម Juventus ដ៏មានឥទ្ធិពល ដែលបានជួយដល់ក្រុមក្នុងការរកគ្រាប់បាល់ ជាមួយកម្មវិធីជាច្រើនប្រកួតនោះ។
កីឡាករមានវ័យ ៣៤ឆ្នាំរូបនេះ បានចូលរួមជាមួយក្លឹប Juventus ក្នុងតម្លៃ ១០០លានអឺរូ ជាមួយនឹងរបាយការណ៍ជាច្រើន ដែលបង្ហាញថា ឥឡូវនេះ គាត់ទទួល បានប្រាក់ខែប្រចាំឆ្នាំ ៣០លានអឺរ៉ូ បន្ទាប់ពីកាត់ពន្ធរួច។ ជាមួយនឹងការផ្លាស់ប្តូរក្រុមជាចុងក្រោយនេះ របស់ Ronaldo ជាមួយប្រាក់ខែប្រចាំឆ្នាំ ៣០លានអ៊ឺរ៉ូរបស់កីឡាកររូបនេះ បើធៀបនឹងកីឡាករ រួមក្រុម Juventus គឺលើសគេជិត ដប់ដងឯណោះ។
ដោយឡែកវិលចូលមកដល់ជីវិតផ្ទាល់ខ្លួនរបស់កំពូលកីឡាករបាល់ទាត់រូបនេះវិញ គឺពិតជាពិសេសតែម្តង ដែលលោកបានក្លាយជាម្ចាស់រថយន្តស៊េរីទំនើប ដែលមានតម្លៃថ្លៃជាងគេលេីលោក និងមានតែ ១គ្រឿងគត់ ម៉ាក Bugatti La Voiture Noire ជាមួយតម្លៃជាង ១២លានដុល្លារ។
សូមជម្រាបផងដែរថា រថយន្តស៊េរីទំនើប ដែលមានតម្លៃថ្លៃជាងគេលេីលោក និងមានតែ ១គ្រឿងគត់ ម៉ាក Bugatti La Voiture Noire ត្រូវបានក្រុមហ៊ុនបារាំង Buggati បានធ្វេីការរចនាឡេីង ជាកំពូលរថយន្តដ៏ទំនើបនេះឡើងតែមួយគ្រឿងគត់ ដើម្បីអបអរខួប ១១០ឆ្នាំ នៃការបង្កើតក្រុមហ៊ុន។