ទីបំផុតលោក ទេព រិនដារ៉ូ បានទម្លាយមូលហេតុរឿងមិនយកគូស្រករហើយ តាមពិត មូលហេតុចឹងសោះ..(មានវីដេអូ)
តារាសម្តែងជើងចាស់ ទសវត្សឆ្នាំ៨០ និង៩០ ដ៏មានប្រជាប្រិយភាពនិងរហូតមកទល់នឹងពេលបច្ចុប្បន្ន លោក ទេព រិនដារ៉ូ ឬដែលមហាជន និងប្រជាពលរដ្ឋខ្មែរបានស្គាល់ថា
លោកជាតារាសម្តែងប្រុសមួយរូបដ៏មានសមត្ថភាព និងទេពកោសល្យនៅក្នុងវិស័យភាពយន្ត និងកុនខ្មែរនោះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកនិយមគាំទ្រលោកពាសផ្ទៃប្រទេសមានការភ្ញា.ក់ផ្អើ.ល
ជាខ្លាំង ក្រោយពេលដែលលោកបានទម្លាយមូលហេតុពិតនៅពីក្រោយភាពនៅលីវរបស់លោក រហូតមកទល់នឹងពេលបច្ចុប្បន្ន ដោយមិនគិតពីរឿងគូស្រករ ហើយថែមទាំងបានប្រាប់ពីមូលហេតុស្រាយ
ចម្ងល់ដល់មហាជន ជុំវិញរឿងនេះយ៉ាងដូច្នេះថា៖មូលហេតុដែលខ្ញុំមិនរៀបការ គឺមកពីនៅម្នាក់ឯងយូរទៅគិតថាវាគ្រប់គ្រាន់ ដូច្នេះខ្ញុំខ្ជិល មិនចង់ ហើយថាបើសិនជាយកប្រពន្ធ គឺយកតែម្តងលែងរៀបការ
ហើយសូមរំលឹកផងដែលថា លោក ទេពរិនដារ៉ូ គឺជាតារាសម្តែងជើងចាស់ខ្មែរ អ្នកខេត្តបាត់ដំបង ដោយលោកបានឈានជើងចូលរួមប្រឡូកនៅក្នុងវិស័យភាពយន្តជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៩
និងរហូតមកទល់នឹងពេលបច្ចុប្បន្នមានរយ:ពេលជាង៤០ឆ្នាំប្លាយមកហើយ ព្រមទាំងត្រូវបានមហាជនស្គាល់ថាលោកជាដៃគូសម្តែងដ៏បុិនប្រសប់មួយរូបជាមួយនឹងតារាជើងចាស់ជំនាន់ស្រករគ្នា លោកស្រី អម្ពរទេវីផងដែរ៕