ញាក់សាច់! ពេលដឹងពីតម្លៃរថយន្ត ម៉ាក Rolls Royce Cullinan 2022 ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទិញ Surprise លោកឧកញ៉ា ហេង ឡុង ថ្លៃកប់ពពក មានតម្លៃដល់ទៅ… (មានវីដេអូ)
នៅព្រឹកថ្ងៃទី ១៣ ខែកក្តដា ឆ្នាំ២០២២ នេះមហាជន បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និង អបអរសាទរ ពេលឃើញលោកឧកញ៉ា ហេង ឡុង ពេលបានទទួលរថយន្តស៊េរីទំនើបមួយគ្រឿង ឡើងថ្មីស្រឡាង គឺម៉ាក Rolls Royce Cullinan 2022 ពី អ្នកឧកញ៉ា វ័យក្មេង គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
ហ្វេសប៊ុកPA Akdam ប្រាប់ថា “សូមចូលរួម អបអរសាទរ បងឧកញ៉ា ហេង ឡុង ចំពោះសមិទ្ធផលថ្មី Rolls-Royce Cullinan 2022។ សូមជូនពរ ឧកញ៉ាបង មានសុខភាពល្អ កាន់តែជោគជ័យ ថែមទៀត។ Heng Loong”។
លោក យឹម តាស្រង់ “អ្នកដែលត្រូវបានគេ Surprise យប់មិញតើបេះដូងលោតយ៉ាងណា? អបអរសាទរបងប្រុស ហេង ឡុងឡានថ្មី Rolls-Royce Cullinan 2022″។
អ្នកនាង ចន ច័ន្ទលក្ខិណា “ប្អូនបងលេងសុទ្ធតែ Surprise អ៊ីចឹងហ្មង ហៅទៅនិយាយការងារ ទៅដល់ចង់ស្លុត”។
បើតាមសារព័ត៏មានក្នុងស្រុកមួយ ដែលមានឈ្មោះថា តារាញ៉ូវ បានឲ្យដឹងថា “អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាទិញហើយទើបតែមកដល់កាលពីយប់មិញនេះ ដោយអ្នកឧកញ៉ា ត្រៀមសម្រាប់ surprise លោកឧកញ៉ា ហេង ឡុង ដែលរថយន្តមួយគ្រឿងនេះ ម៉ាក Rolls Royce Cullinan 2022 ក្នុងតម្លៃ ជាង ១លាន២សែនដុល្លារ ឯណោះ”។
តោះដើម្បីជ្រាបបន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ៖