ព្រះភិក្ខុ ហាក់ សៀងហៃ តស៊ូពីក្មេងកំព្រាក្លាយជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរ តែគ្រប់គ្នាប្រហែលមិនដឹងពីប្រវត្តិដ៏ជូរចត់នេះទេ
ក្នុងវ័យជន្មាយុ ៣ ខួប កុមារ ហាក់ សៀងហៃ មានទុក្ខធំជាទម្ងន់ ដោយម្តាយជាទីស្រឡាញ់បានលាចា កលោ កចោល ទុកឱ្យកុ មារកម្ស ត់ ហាក់ សៀងហៃ ត្រូវបង្ខំចិត្តរស់នៅជាមួយតាយាយទាំងវ័យដែលត្រូវការភាពកក់ក្តៅ និង ថ្នាក់ថ្នមពីម្តាយ ។ ក្នុងវ័យធំដឹងក្តីបន្តិច ដោយសារតែការស្រឡាញ់ចូលចត្តិ និង ជាអ្នកគោរពព្រះពុទ្ធសា ស នាផង កុមារ ហាក់ សៀងហៃ បានលាចាកផ្ទះមកស្នាក់នៅវត្ត និង បួសជាសាមណេរ ដើរសិក្សាតស៊ូរៀនសូត្រ រហូតដល់ខេត្តបាត់ដំបង ។
ក្នុងពេលនៃការសិក្សា ព្រះភិក្ខុ ហាក់ សៀងហៃ ជាសមណសិស្សឆ្លាតវៃ ឆាប់ចេះ និង ជាសិស្សពូកែនៅក្នុងថ្នាក់ ។ មិនយូប៉ុន្មានលោកបានបញ្ចប់ការសិក្សានៅស្រុកខ្មែរ រួចបន្តការសិក្សានៅប្រទសស្រីលង្កា និង ប្រទេសភូមិមា ផ្នែកទស្សនវិជ្ជាពុទ្ធសា ស នា និង បានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅទីនោះផងដែរ ។ ក្រោយវិលត្រលប់ និង បញ្ចប់ការសិក្សាពីប្រទសស្រីលង្កា និង ប្រទេសភូមិមា ព្រះភិក្ខុ ហាក់ សៀងហៃ បានដើរតួរនាទីយ៉ាងសកម្មក្នុងការបម្រើការងារព្រះពុទ្ធសា ស នា និង សង្គម ។
ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា និង ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជា គឺជាព្រះសង្ឃវ័យក្មេង មានចំណេះដឹងខ្ពង់ខ្ពស់ក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្រ្តខ្មែរ និង ជាព្រះសង្ឃសកម្មក្នុងការងារសង្គមជាតិអង្គនេះ មានប្រវត្តិដ៏សែនជូរចត់ និង ការសិក្សាមិនធម្មតា ។ ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ កើតនៅឆ្នាំ ១៩៨៤ ជាកូនកសិករក្នុងគ្រួសារមួយ នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ មានបងប្អូនបង្កើតចំនួនចំនួន ៣ នាក់ ។