មានក្តីសុខណាស់! កុល ដាវី និង តារាចម្រៀង សុខ រក្សា ទិញផ្ទះនៅក្បែរ …(មានរូបភាពច្រើន)
លពីថ្មីៗនេះ គូស្វាមីភរិយា អតីតតារាចម្រៀងសុខ រក្សា និង អ្នកនាង កុល ដាវី បានទទួលដំណឹងល្អ រួមទាំងភាពសប្បាយរីករាយយ៉ាងខ្លាំង នៅក្នុងឆាកជីវិតបំផុត ក៏ព្រោះតែភរិយារបស់លោក សម្រាលកូនលើកដំបូង ដោយសុវត្ថិភាព។
យ៉ាងណាមិញ នេះបើតាមប្រភព សម្ភព ដែលបានបង្ហោះ នៅលើផេករបស់ពួកគេ បានចែកចាយថាអ្នកទាំងពីរ ទើបតែបានស្វាគមន៍សមាជិកថ្មីមកកាន់ជីវិតគ្រួសារ ដោយ អ្នកនាង កុល ដាវី ទើបតែសម្រាលបានកូនដំបូងទុកជាចំណងដៃជាមួយស្វាមីជាទីស្រលាញ់ ក្រោយពីបានពរពោះជាច្រើនខែកន្លងមកនេះ។
ដោយក្តីរំភើប ស្ទើររកពាក្យនិយាយមិនចេញ ធ្វើ កុល ដាវី បានបង្ហោះសារថា “ថ្ងៃដែលប៉ាម៉ាក់រងចាំជួបមុខកូនសំលាញ់ រក្សា វីនីតា ថ្ងៃច័ន្ទទី11 ខែ4 ឆ្នាំ2022 ម៉ោង10:15នាទីព្រឹក 2kg9ខាំ សំរាលធម្មជាតិ ប៉ាម៉ាក់ ពិតជារំភើបណាស់ រកអ្វីប្រៀបផ្ទឹមពុំបានទេ ពេលដែលបានឮសំលេងកូនយំ លើកដំបូង។
អូន រក្សា វីនីតា កើតភ្លាម បានចំណងដៃធំភ្លាម អូនអរគុណប៉ាអ៊ុំ ឧកញ៉ា ហ៊ួត ជា ចេញថ្លៃសម្រាលអោយអូន បន្ទប់ វីអាយភី នៅសម្ភពអររៀនដា ព្រឹកម៉ិញ អូនប្រញាប់ចេញមកពេក អ្នកគ្រូពេទ្យហួសចិត្តគ្រប់គ្នា ម៉ាក់ៗ ឈឺពោះតែ3ម៉ោងទេ អូនអរគុណអ្នកគ្រូពេទ្យទាំងអស់ ខ្លាំងណាស់ ដែលយកចិត្តទុកដាក់ ចំពោះអូនគ្រប់គ្នា”។
នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ កុល ដាវីបានបង្ហោះសារថាថា “រក្សា វីនីតា ចាក់វ៉ាក់សាំងរួចហើយ អ៊ុំពូមីង អូនបាន1ខែកន្លះហើយ ទំងន់អូនបាន 4គីឡូកន្លះ សុខភាព អូនល្អទាំងអស់ ចាស អរគុណ អ៊ុំពូមីង ដែលស្រលាញ់អូន សួរ រកអូនរហូត”។
លោក រក្សា បានបង្ហោះសារថា “B 79 CS ជិតរួចរាល់ហើយ ផ្ទះលំហែកាយ នៅជិតជើងភ្នំ សំរាប់គ្រួសារដ៏តូចកក់ក្តៅមួយនេះ”។
ដើម្បីជ្រាបន្ថែមទៀត ឲ្យរឹតតែច្បាស់ សូមមើលរូបភាព ស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖