ភ្ញាក់ផ្អើល! រកឃើញ បាតដៃព្រះយូឡាយ ទំហំជាង៤ម៉ឺនម៉ែត្រក្រឡា ស្នើនឹងតារាងបាល់ទា ត់ ៦តារាង..(វីដេអូ)

ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបងប្អូននិយមលេងបណ្តាញសង្គមយ ក្សមួយនេះបាននាំគ្នាស៊ែរចែករំលែកនូវរូបភាពជាច្រើនដែលទាក់ទងនឹងស្នាមបាតដៃរបស់ព្រះយូឡាយ ដែលបងប្អូនកុននិយមភាពយន្តខ្លះៗបានជ្រាបហើយ នៅក្នុងកុនចិននានា។ ក្នុងនោះ ឃើញថាស្នាមព្រះហស្ថនេះ ពិតជាមានទំហំធំខ្លាំងណាស់រហូតធំជាងតារាងបាល់ទាត់ខ្នាតធំទៅទៀត។

ប្រភពជាច្រើនបានឲ្យដឹងខ្លះៗជាតម្រុយថា “បាទដៃព្រះយូឡាយ”(ស្នាមព្រៃហស្ថរបស់ព្រះពុទ្ធ) ដែលជាស្នាដៃសិល្បៈលើផែនដីត្រូវបានគេធ្វើនៅលើវាលស្មៅក្បែរទីក្រុង Erenhot ក្នុងតំបន់ស្វយ័ត ម៉ុងហ្គោលី ក្បែរប្រទេសចិន។ ស្នាមដែលគេបង្កើតនៅទីនោះ គឺនៅលើផ្ទៃដីទំហំ ៤ ម៉ឺនម៉ែត្រក្រឡាដែលស្មើនឹងវាលបាល់ទាត់ចំនួន ៦ឯណោះ ៕

សូមទស្សនាវីដេអូនៃរឿងតំណាលមួយនៅក្នុងខ្សែភាពយន្តចិន នៃស្នាមព្រះហស្ថព្រះពុទ្ធ៖

ប្រភព៖khbillionaire.com

shares