ពេលអនាគត អ្នកនឹងក្លាយជាឧកញ៉ា ឬអ្នកមាន! បើមានប្រជ្រុយ៣កន្លែងនេះ
អប្បិយជំនឿ៖មនុស្សកើតមកតែងមានប្រជ្រុយជារឿងធម្មតា នៅលើរូបរាងកាយរបស់មនុស្សប្រុស ស្រី ប៉ុន្តែបើតាមអប្បិយជំនឿមានប្រជ្រុយខ្លះជាប្រជ្រុយសំណាង ហើយខ្លះទៀតជាប្រជ្រុយអត់សំណាង បានត្រឹមតែរស់មានជីវភាពធម្មតា មិនមានសម្ភារៈប្រើប្រាស់ហ៊ឺហាទំនើបៗ ឬមានសេដ្ឋកិច្ចគ្រួសារមិនល្អដូចគេ។
តើប្រជ្រុយមានកន្លែងណាដែលអាចសម្គាល់ថា នឹងក្លាយជាអ្នកមាន ឬសេដ្ឋីនៅពេលអនាគត?បើតាមគ្រូទាយល្បីម្នាក់ដែលគេតែហៅថាយាយ រត្ន័ ទស្សន៍ទាយនៅមុខព្រះបរមរាជវាំង បានទម្លាយរឿងប្រជ្រុយសំងាត់នេះប្រាប់ ខេឃ្យូប ឲ្យដឹងថា អ្នកដែលមានសំណាងនឹងក្លាយជាអ្នកមាន សេដ្ឋី ឬឧកញ៉ា នៅពេលថ្ងៃអនាគតនោះ គឺមនុស្សដែលមានប្រជ្រុយនៅលើរាងកាយបីកន្លែង ហើយមនុស្សភាគីច្រើនតែបានដឹងឭ។
ទី១ ប្រជ្រុយដុះនៅខាងក្រោមគូទរាងធំប៉ុនកូនដៃ ដែលបញ្ជាក់ថាថ្ងៃអនាគតនឹងអាចក្លាយជាមន្រ្តីជាន់ខ្ពស់ កិត្តិយស ឧត្តុង្គឧត្ដម ឬអាចជាអ្នកមាន ជាសេដ្ឋីដែលសព្វថ្ងៃគេហៅថាឧកញ៉ា។
ទី២ ប្រជ្រុយដែលមាននៅលើអាអូនតូច ប៉ុន្តែប្រជ្រុយគ្រាន់តែស្រឡាញ់ស្រីអត់ជាប់លាប់ទេ នៅពេលបានគេងជាងមួយគ្នាហើយ គឺតែងតែឆាប់ណាយចិត្ត ហើយទៅរកអ្នកថ្មីទៀត។ ចំពោះស្រីវិញគឺស្វាក់នឹងប្រុសៗណាស់ហើយអាចឈានដល់ផិតប្តីក៏មាន។
ទី៣ គឺប្រជ្រុយបាតជើង ក៏ជាប្រជ្រុយនាំសំណាងដែរ នៅថ្ងៃអនាគតអាចចេញទៅក្រៅប្រទេស ជំនួញដូរតែងបានសម្រេច ហើយថែមទាំងអាចមានប្តីប្រពន្ធឆ្លងប្រទេសទៀតផងក៏មាន។
លោកយាយគ្រូទាយរូបនេះបន្ថែមថា មនុស្សដែលមានប្រជ្រុយទាំងនេះ មិនក្រទេនៅថ្ងៃអនាគតនោះ ប៉ុន្តែប្រសិនបើជួបរឿងមិនល្អ ឬដាច់លាភ រកស៊ីមិនកាក់កប ចូលបែងនូវម្លូប្រាំពីរស្លឹក ស្ករគ្រាប់ប្រាំពីរគ្រាប់ និង លុយប្រាំពីររយចេញទៅ នោះលាភសំណាងនឹងត្រឡប់មកវិញហើយ៕ខាងលើនេះគ្រាន់តែជាការលើកឡើងរបស់គ្រូទស្សន៍ទាយល្បីឈ្មោះប៉ុណ្ណោះ ចុះមិត្តអ្នកអានយល់ម៉េច ឬធ្លាប់សម្គាល់ដែរទេ?