អេមណាស់ ! ចែកា ជះលុយ ទិញឡានមួយគ្រឿង surprise បុគ្គលិកទៀតបាត់ មានតម្លៃរហូតដល់ទៅ…(មានរូបភាពច្រើន)
ដូចដែរដឹងស្រាប់ហើយថា អតីតតារាស្រី ម៉ូលីកា សព្វថ្ងៃនេះ បើទោះបីដកខ្លួនពីការងារសិល្បៈទាំងស្រុងក្តី តែរូបនាងនៅបង្ហាញខ្លួនក្នុងកម្មវិធីរបស់តារាល្បីៗដូចមុន ខណៈពេលនេះ រូបនាងក៏ក្លាយជា បុគ្គលដែលមានប្រជាប្រិយភាពម្នាក់លើបណ្តាញសង្គមផងដែរ។
ជាក់ស្តែង ក្រោយកសាងកេរ្ត៍ឈ្មោះជាអ្នកលក់ឡេអនឡាញបានច្រើនឆ្នាំមក ពេលនេះ រូបនាងត្រូវគេសម្គាល់មានមុខរបរក្នុងដៃយ៉ាងច្រើន អ្វីដែលគេឯងចាប់អារម្មណ៍ខ្លាំងនោះគឺជា មេតុនទីនដែលមានតំណាងចែកចាយ ដែលមិនធ្លាប់មានពីមុនមក។
យ៉ាងណាមិញ មហាជនបុ.កពោះជំនួសរូបនាង ក្រោយថតរូបភាពជាមួយលុយសុទ្ធទឹកប្រាក់ ១លាននិង៣០ម៉ឺនដុល្លារ បង្ហោះក្នុងបណ្តាញសង្គម មើលទៅពិតជាមិនចាញ់គីឡូសេដ្ឋីស្រុកខ្មែរប៉ុន្មានទេ ដោយរូបនាងបង្ហើបថា ៖
ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២២ ចែកា “អត់បានតែងខ្លួនទេ ចុះពីលើយន្តហោះភ្លាម ម៉ូយយកលុយមកអោយ 1លាន 30 ម៉ឺន ដុល្លារ ភ្លាម”។
ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២២ ចែកា “ទឹកចិត្តបន្តិចបន្តួច ឮថា គាត់ស្រលាញ់ចង់បាន កាដូជូនបុគ្គលិកឆ្នើម គាត់មានតួនាទីប្រម៉ូផលិតផល កាន់ទុងទីន គ្រប់ខ្សែ និងដឹកនាំថតរឿង video ខ្លីសំរាប់បងប្អូន ទស្សនាកំសាន្តអារម្មណ៌ ខ្ញុំចូលចិត្ត មនុស្សច្បាស់លាស់នឹងការងារ និងដឹងគុណ អ្នកជួយ congratulations sis Lyly”៕