ស៊ូណាស់ ! ណាន វីសារ ពីកម្មករសំណង់ នៅថៃ តាមចាប់ក្តីស្រមៃ រហូតបានឡើងឆាកលំដាប់ពិភពលោក រួចផ្តាំ ទៅ អ្នកកំពុងបាក់ទឹកចិត្ត បែបនេះថា “ទោះបីនៅសល់ ១% ក៏យើង…”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនអ្នកគាំទ្រវិស័យចម្រៀងសុទ្ធតែបានជ្រាបហើយពី លោក ណាន វីសារ ដែលថ្មីៗនេះត្រូវមហាជនចាប់អារម្មណ៍គាំទ្រជាខ្លាំងតាមរយៈការបង្ហាញសមត្ថភាពប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ដែលលោកបានឆក់បានការសរសើរខ្លាំងៗគ្រប់មជ្ឈដ្ឋានជាមួយនឹងទឹកដមសំឡេងយ៉ាងពីរោះរបស់លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកខេត្តដំបងរូបនេះ ទំរាំបានជោគជ័យដូចសព្វថ្ងៃ បានឆ្លងកាត់រឿងលំបាកជាច្រើន ក្នុងឆាកជីវិត ដែលមានអ្នកខ្លះមិនទាន់ដឹង។ ជាក់ស្តែង កាលពីថ្ងៃតី ០៤ ខែសីហា ឆ្នាំ ២០២២ លោកបានទំលាយប្រវត្តិពិតមួយជ្រុង របស់លោក ធ្លាប់ចំណាកស្រុកទៅធ្វើការដល់ប្រទេសថៃឯណោះ ដោយលោករៀបរាប់ខ្លះៗថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ជីវិតជាការតស៊ូ មិនថាយើងធ្លាប់លំបាកយ៉ាងណា ឱ្យតែយើងមានក្តីស្រម៉ៃ ហើយ ខំពុះពារ តស៊ូ ជំនះគ្រប់ឧបសគ្គ ដើម្បីតាមរកក្តីស្រម៉ៃ ខ្ញុំជឿថាថ្ងៃណាមួយយើងនឹងអាចធ្វើវាបានជាមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំពុំធ្លាប់ឱ្យនរណាម្នាក់ បានឃើញរូបភាពទាំងនេះឡើយ ប៉ុន្តែ ខ្ញុំចង់លើកទឹកចិត្តដល់អ្នក ដែលបាក់ទឹកចិត្ត ឬកំពុងបាក់ទឹកចិត្ត ឱ្យក្រោកឈរឡើង ដើរឆ្ពោះទៅមុខ ដើម្បីតាមចាប់ក្តីស្រមៃ ទោះបីនៅសល់ ១% ក៏យើងត្រូវតែមានសង្ឃឹម។ Fight for what you want in life…នេះជារូបភាព កាលខ្ញុំធ្វើកម្មករសំណង់ ចំណាកស្រុកនៅប្រទេសថៃ។”។

shares