អធ្រាត្រយប់ជ្រៅខ្លែងស្រាកហើររំលងផ្ទះយំខ្វាកៗ! ច្បាស់ណាស់…មានមនុស្សស្លាប់តាយហោ,ខាងវិទ្យាសាស្ត្រថា…(មានវីដេអូ)

ចម្លែកៗ៖ ប្រជាពលរដ្ឋខ្មែរកាលពីដើមតែងតែមានអបិយជំនឿរជានិច្ចក្នុងការធ្វើអ្វីមួយ រហូតមកដល់ពេលបច្ចុប្បន្នអបិយជំនឿក៍នៅតែមានទៅលើ អារុក្ខអារក្ស អ្នកតា ជំនឿលើសត្វ ដែលដូនតាខ្មែរតែងមានជំនឿ ថាគឺសុទ្ធតែអាចធ្វើអោយមានការគ្រោះថ្នាក់ដល់អាយុជីវិត ហើយនិងការរស់នៅរបស់យើង។ដោយឡែកសត្វខ្លែងស្រាក គឺជាប្រភេទសត្វស្លាបដែលវាមានរូបរាងស្រដៀងទៅនឹងសត្វទីទុយ ដែលវាជាសត្វដែលចូលចិត្តចេញរកស៊ីនៅពេលយប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយសត្វខ្លែង ស្រាកនេះផងដែរ គឺដូនតារបស់យើងមានអបិយជំនឿរខ្លាំងណាស់ ដែលគេចាត់ទុកថា វាគឺសត្វរាត្រីចរ ជាសាវ័ករបស់ពពួកអមនុស្ស មានខ្មោចព្រាយបីសាចជាដើម។ ចាស់បុរាណបានកត់ចំណាំរាប់រយពាន់ឆ្នាំកន្លងមកហើយ ដោយសម្គាល់ថា អធ្រាត្រណាដែលសត្វខ្លែងស្រាកយំនៅទីណាទីនោះនឹងមានមនុស្សស្លាប់ពិសេសចំពោះភូមិស្រុកណាមានមនុស្សឈឺ ជននោះនឹងស្លាប់យ៉ាងពិតប្រាកដ…អញ្ចឹងហើយ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរាណគេចាត់ទុកពពួកសត្វរាត្រីចរទាំងនេះ ជាប្រផ្នូលឲ្យដឹងមុនពីគ្រោះកាចនឹងកើតឡើង។ដូច្នេះនៅពេលដែលវាយំម្តងៗ ចាស់ៗតែងតែបណ្តេញវាចេញ និងធ្វើការជេរដាក់បណ្តាសារវានិងធ្វើការវាយចានវាយឆ្នាំង ដើម្បីអោយវាហើរចេញពីផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកការសិក្សារបស់អ្នកវិទ្យាសាស្ត្រវិញ ដែលមានឯកសារចងក្រងរបស់បរទេសពី លោក ស៊ុយ សេងលីម ដែល ជាស្ថាបនិក «គម្រោងការអប់រំ និង អភិរក្សសត្វស្លាបកម្ពុជា»បានប្រាប់ពីមូលហេតុចំនួន៣ចំនុច ដែលធ្វើអោយសត្វខ្លែងស្រាកវាយំគឺ: ១ គឺវាស្រែកដើម្បីអោយគេបានដឹងថា កន្លែងដែលវានៅនោះគឺជាទឹកដីរបស់វា, ២ គឺវាស្រែកក្នុងន័យរកគូរស្នេហារបស់វា ដោយមានក្តីស្រលាញ់មិនខុសពីមនុស្សនោះទេ, ៣ ហើយវាស្រែកនេះគឺគ្រាន់តែជាច្រៀងលេងកំសាន្តរបស់វាតែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការស្រាវជ្រាវសត្វស្លាប និងសត្វព្រៃ កម្ពុជាបានអោយដឹងថា សត្វខ្លែងស្រាកនេះគឺជាសត្វដែលស្លូតបូតខ្លាំងណាស់ ហើយវាថែមទាំងដើរកំចាត់សត្វចង្រៃជាច្រើនទៀតផង ដូចជាសត្វកណ្តុរជាដើម ព្រោថាសត្វកណ្តុរគឺជាសត្វដែលចង្រៃ ដើរតែរកាត់បំផ្លាញស្រូវ និងដំណាំរបស់គេអោយខូចខាត។ ហើយលោក ស៊ុយ សេង លីម ក៍បានប្រាប់ទៀតថា វាគឺជាសត្វដែលចូលចិត្តរស់នៅជិតមនុស្ស ហើយវាទម្លាប់ស្រែកតែចឹង មិនថាមានមនុស្សឈឺ ឬជានោះទេ ព្រោះនេះគឺជាធម្មជាតិរបស់វា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនៅពេលដែលវាយំ ស្របពេលដែលមានមនុស្សកំពុងតែមានជំងឺឈឺធ្ងន់នោះ គឺជាការចៃដន្យតែប៉ុណ្ណោះ។ក៍ប៉ុន្តែយើងពុំអាចហាមឃាត់អោយប្រជាពលរដ្ឋខ្មែរយើងឈប់មានជំនឿរបែបនេះនោះទេ ព្រោះថាជំនឿរនេះគឺត្រូវបានចាក់ស្រេះក្នុងខួរក្បាលពួកគាត់អស់ហើយ ហើយវាក៍ជាជំនឿររបស់ដូនតាខ្មែរយើងផងដែរ។ ហើយគាត់ក៍មានការអាណិតអាសូរទៅដល់សត្វខ្លែងស្រាកនេះណាស់ ព្រោះថាវាជាសត្វដែលស្លូតបូតសោះ តែបែរមនុស្សគ្រប់គ្នាមានការស្អប់ខ្ពើម និងជេរកម្ទេចវាទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

       
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



ប្រភព khbillionaire.com

shares