កុំ​ជោរ​តាម​គ្នា! មាស សាលី ​ថា បេក្ខជន Cambodian Idol ច្រៀងបទ មរតក​ដើម​ពិបាកស្ដាប់ លើកលែក​បេក្ខជន​ម្នាក់​នេះ​គឺ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​បាន​ដឹង​ហើយ​ថា កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol រដូវ​កាល​ទី​៤ បាន​ឈាន​ដល់​វគ្គ​Live Show​សប្ដាហ៍​ទី​៣ កាលពី​យប់​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ ជាមួយ​បេក្ខជន បេ​ក្ខ​នារី ជើង​ខ្លាំង​ចំនួន​១២​រូប បាន​បង្ហាញ​សមត្ថភាព​លើ​ឆាក​ដ៏​អស្ចារ្យ រៀបចំ​យ៉ាង​ប្រណីត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​សប្ដាហ៍​ទី៣នេះ កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​ទាំងអស់​ច្រៀង​បទ ចម្រៀង មរតក ដើម ហើយ​ក្នុងចំណោម​បេក្ខជន​ទាំងអស់នោះ ឃើញថា ត្រូវ​បាន​គណៈកម្មការ​ធ្វើ​ការ​សរសើរ​សឹងគ្រប់គ្នា​ថា ច្រៀង​បានល្អ ពីរោះ។ តែ​ចំពោះ​ទស្សនិកជន​មួយ​ចំនួន និង​តារាចម្រៀង មាស សាលី វិញ មិន​យល់​ឃើញ​បែបនេះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់​ស្ដែង ក្រោយវគ្គLive Showសប្ដាហ៍ទី៣ បានបញ្ចប់ទៅ ដោយរកឃើញបេក្ខជន១០នាក់ ឈានទៅវគ្គបន្ត ហើយក្នុងនោះ ភិទិ ទទួលបានសំឡេងបោះឆ្នោតច្រើនជាងគេ និងត្រូវមនុស្សជាច្រើនថាច្រៀងពីរោះនោះ, ងាកកម មាស សាលី បែរជាយល់ឃើញផ្ទុយពីនេះ ដោយលោកថា ភាគច្រើន ច្រៀងពិបាកស្ដាប់តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាស សាលី បានលើកឡើងថា «ឃើញបេក្ខជនប្រឡង​ចម្រៀង​Cambodian Idol ធ្វើបានល្អច្រើនជាមួយបទបែបយុវវ័យសម័យថ្មី តែដល់វគ្គចម្រៀងបែបសម័យដើមរបស់ខ្មែរហ៊ឺ……..រាងពិបាកស្តាប់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក្នុងចំណោមបេក្ខជនទាំងអស់នោះ លោកបានធ្វើការសរសើរចំពោះបេក្ខជន ផាន គីមសុង ដែលលើកយកបទ «រាហ៊ូចាប់ចន្ទ» មកបកស្រាយ បានយ៉ាងល្អនោះ។ មាស សាលី បានធ្វើការសរសើរថា «ឃើញប្អូនម្នាក់ច្រៀងបទ រាហ៊ូចាប់ចន្ទ ធ្វើបានល្អស្ទើរគ្រប់ទម្រង់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ មានការលើកឡើងថា «បទចម្រៀងពីដើមពីរោះ ពួកគាត់ ជាអធិរាជ សំឡេង​ទៅហើយ អ្នកប្រឡងសម័យថ្មីបានប៉ុណ្ណេះរាងគ្រាន់បើហើយ, អ្នកច្រៀងបទពីដើម ពិរោះ គេទម្លាក់អស់ហើយបង, ដោយទាំងគណៈកម្មការទៀតបង, ទាំង​គណៈកម្មាការ ក៏ច្រៀងមិនកើតដែរបង បទពីដើម,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំតែងសង្កេតឃើញថា បេក្ខជន ឬបេក្ខនារីណា ដែលគាត់ចេះច្រៀងបទពីដើមៗបានពីរោះ ភាគច្រើនទោះបទសម័យក៏ពួកគាត់អាចធ្វើបានល្អដែរ។ តែបេក្ខជន បេក្ខនារីខ្លះ ដែលចេះច្រៀងតែបទសម័យ ដល់ទៅច្រៀងបទពីដើមវិញ ស្តាប់មិនបានតែម្តង, ទោះជាប់អ្នកណាក៏នៅតែល្បី ឱកសុគន្ធកញ្ញា ខេមរៈសិរីមន្ដដដែល អ្នកខ្លះល្បីតាមយូធូបសុខៗដល់ទៅប្រលងជាប់បាត់មុខឈឹង, ផាន គីមសុង ខ្ញុំតាមដានគាត់តាំងពីបានសន្លឹកមាស៤បង​ បានពាន ឬមិនបានពានក៏ដោយ តែសមត្ថភាពគាត់ធ្វើបានសឹងតែគ្រប់ទម្រង់»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

ប្រភព៖– Osjanass

shares