ចូលរួមអបអរ! ទើបតែនាំប្ដីអារ៉ាប់ ទៅជួបឪពុកម្ដាយ, ឥឡូវ ចោម ច័ន្ទ មានកូនបាត់ ដោយប្រាប់ច្បាស់ៗថា…(មានវីដេអូ)
និយាយដល់ឈ្មោះ អ្នកនាង ចោម ច័ន្ទ ប្រិយមិត្តភាគច្រើន ច្បាស់ជានឹកឃើញភ្លាមថា កន្លងមក នាងបានយកតុក្កតា ធ្វើជាប្ដី តែក្រោយមកស្រាប់តែឃើញនាង បានបង្ហាញមុខស្វាមីរបស់ខ្លួនជាជនជាតិអារ៉ាប់ ដ៏សង្ហាមួយរូប ធ្វើឲ្យអ្នកគាំទ្រឃើញហើយសរសើរមិនដាច់ពីមាត់នោះទេ។
កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ចោម ច័ន្ទ ទើបតែនាំស្វាមីរបស់ខ្លួនទៅជួបឪពុកម្ដាយ ហើយបង្ហោះរូបថត និងសារបញ្ជាក់ដូច្នេះថា «មកលេងពុកម៉ែរួចរាល់ ក៏បន្តការងារធម្មតាពុកម៉ែគ្រួសារទាំងមូលទទួលស្គាល់កូនប្រសា សរសើរខាងប្រុសម៉ងហេតុតែស្រលាញ់ចូលស្ទឹងតាមបទ»។
ដោយឡែកនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ពួកគេទាំង២បានស្លៀកពាក់ប្រពៃណីជាមួយគ្នាមើលទៅពិតជាស្រស់ស្អាត និងសមគ្នាខ្លាំងណាស់។ ក្រោយមកនៅថ្ងៃដដែលនោះ ចោម ច័ន្ទ បានបង្ហោះរូបថតជាមួយគ្នាក្នុងឈុតសម័យវិញម្ដង ឃើញថា ស្អាតម្យ៉ាងផងដែរ។
បង្ហោះភ្ជាប់ជាមួយរូបថតសម័យជាមួយគ្នាជាច្រើនសន្លឹក ចោម ច័ន្ទ បានបញ្ជាក់ពីចំណងស្នេហ៍របស់ពួកគេថា «ពីមនុស្សដែរមិនធ្លាប់ស្គាល់គ្នា បែរជាមកជួបគ្នានៅពេលវេលាមួយបានមកដល់ សំខាន់ខាងប្រុសលះបង់គ្រប់យ៉ាងដើម្បីបំពេញក្តីសុបិន»។
បន្ថែមលើនេះ ជារឿយៗ គេសង្កេតឃើញ ថា ពួកគេ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គម និងឡាយលក់ផលិតផលរួមគ្នាមើលទៅពិតជាមានក្ដីសុខខ្លាំងណាស់។
អ្វីជាការចាប់អារម្មណ៍ទៀតនោះ ក្នុងពេលកំពុងឡាយរួមគ្នាជាមួយប្ដីថ្មីៗនេះ អ្នកនាង ចោម ច័ន្ទ បានប្រកាសដំណឹងល្អ ដោយកំពុងពពោះកូនជាដំណាក់ឈាមរួមគ្នា ធ្វើឲ្យមហាជនដឹងហើយ ចូលរួមអបអរសាទរចំពោះពួកគេព្រោងព្រាត។
ទោះយ៉ាងណា អ្នកនាងចោមច័ន្ទ មិនទាន់បានបញ្ជាក់នៅឡើយថា កូនរបស់ខ្លួនមានអាយុប៉ុន្មានសប្ដាហ៍ ហើយស្រី ឬក៏ប្រុសនោះ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា ៖