មានសុភមង្គលខ្លំាងណាស់ ! ចាន់ កែវនិមល និងគ្រួសារ ទៅបេះផ្លែឈើ ដល់ចំការ ក្នុងទឹកដីអាមេរិកទប់ចិត្តលែងជាប់ហើយ ក៏ទំលាយពាក្យនេះចេញមកថា…(មានវីដេអូ)
ជឿជាក់ថា ប្រិយមិត្តរាល់គ្នា ច្បាស់ជាបានជ្រាបរួចមកហើយពី អ្នកនាង ចាន់ កែវនិមល ដែលជាពិធីការិនីដ៏ឆ្នើមមួយរូប ប្រចាំប្រទេសកម្ពុជា ហើយបានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយ ជីវិតគ្រួសារដ៏មានសុភមង្គល។
ក្នុងនោះដែរ ទោះជា ចាន់ កែវនិមល ព្រមទាំងស្វាមី មានភាពមមាញឹកបែបណា ក៏តែងតែឆ្លៀតបង្អួតពី ភាពផ្អែមល្ហែមជាមួយគ្រួសារជាទីស្រលាញ់ ក្នុងបណ្ដាញសង្គមជានិច្ច។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះដែរ ក្នុងអំឡុងពេលពិធីបុណ្យអ៊ំទូក តារាស្រីរូបនេះ បានធ្វើដំណើរទៅដល់ទឹកដីខេត្តកំពង់សោម ដើម្បីមានដំណើរកម្សាន្តយ៉ាងរ៉ូមែនទិកជាមួយម្ចាស់បេះដូង ព្រមទាំងកូនស្រីជាទីស្រលាញ់ ដើម្បីអបអរក្នុងឱកាពិធីបុណ្យឈប់សម្រាកប្រពៃណីជាតិខ្មែរផងដែរ។
លុះមកដល់ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ អ្នកនាង ចាន់ កែវនិមល, ស្វាមី និង កូនស្រី បានបង្ហាញខ្លួន នៅទឹកដី អាម៉េរិក ម្តងទៀតបាត់ ដោយដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្អាតណាស់ រួចឆ្លៀតប្រាប់ថា “អរគុណខ្លួនឯង ដែលរត់មកសម្រាកបានសម្រេច ឆ្នាំនេះ សុំបាត់មុខសិន ព្រោះជាប់ប្រគល់ពានជូនលោកកូន”។ និមល បានឆ្លើយបន្ថែម ក្នុង comment ថា “ចាស អូន! បងមកដល់៣ថ្ងៃហើយ តែក្តៅពេក អត់សូវហ៊ានចេញក្រៅ”។
ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២២ និមល និងស្វាមី បាននាំកូនស្រីទៅបេះផ្លែឈើ
រួចភ្ជាប់សារខ្លីមួយថា “ពាក្យថាក្តីសុខ និងសុភមង្គល គឺជាពាក្យដែលងាយសរសេរ ប៉ុន្តែវា ក៏ពិបាកនឹងបង្កើតណាស់ដែរ ត្រឹមពាក្យថា ចេះស្កប់ស្កល់ អ្នកនឹងអាចរកឃើញវាហើយ”។