មានអារម្មណ៍អាណិតសិល្បៈជើងចាស់ ពេលគាត់ច្រៀងបានសម្តែងបានអត់ជួយគាត់….(វីដេអូ)
លោក ណយ វ៉ាន់ណេត ដែលពុកម៉ែ បងប្អូន និងទស្សនិកជន សឹងតែគ្រប់ស្រទាប់វណ្ណ:បានស្គាល់ថា លោកជាតារាចម្រៀងជើងចាស់ម្នាក់ដែលប្រកបដោយសមត្ថភាព គួបផ្សំនិងទឹកដមសម្លេងរបស់លោក ដ៏សែនក្រអួនក្រអៅផងដែរនោះ បានធ្វើឲ្យប្រជាប្រិយភាពរបស់លោក នៅតែបន្តដក់ជាប់ស្ថិតនៅក្នុងក្រអៅបេះដូងអ្នកស្តាប់មិនចេះជិនណាយឡើយ។
ថ្មីនេះតាមហ្វេសប៊ុករបស់បងប្រុសអុឹម ជីវ៉ាបានបង្ហោះសារមួយថា៖ខ្ញុំសម្ភាសន៍បងប្រុស ណយ វណ្ណេត គាត់ប្រាប់ថា កម្មវិធីសិល្បៈឥឡូវគឺមិនសូវមានកម្មវិធីសំរាប់តារាចំរៀងជើងចាស់ឡើយ គឺមានតែកម្មវិធីក្មេងៗ តែគាត់ក៏មិនតូចចិត្តដែរ បើគេត្រូវការយើងទៅ ។ បងប្អូនមានកម្មវិធីអីអញ្ជើញគាត់ទៅច្រៀងផង