ស្លៀកពាក់ខោអាវកញ្ចាស់ៗ ទៅដកប្រាក់ ៩០ ! បុគ្គលិកដេញឲ្យទៅចុចទូរ ATM ក្តៅចិត្តពេកដកប្រាក់ទាំងអស់ក្នុងគណនីតែម្តង មានអីភ្លឹកគ្រប់គ្នា!

កុំមើលមនុស្សត្រឹមតែសម្បកក្រៅ ព្រោះពេលខ្លះគាត់អាចនឹងពាក់ស្បែកជើងផ្ទាត់មករកទិញរថយន្ត Benz ឬអាចនឹងស្លៀកពាក់ខោអាវមិនអ៊ុតទៅទិញចិញ្ចៀនពេជ្រក៏ថាបាន សូមអានរឿងខាងក្រោមនេះទាំងអស់គ្នា ហើយលោកអ្នកនឹងដឹងថារឿងបែបនេះគឺជារឿងអប់រំ៖

មានអ៊ុំប្រុសម្នាក់ស្លៀកពាក់ខោអាវកញ្ចាស់ដើរចូលទៅធនាគារ ដើម្បីដកប្រាក់ចំនួន ៩០ ប៉ុន្ដែបែរជាត្រូវបុគ្គលិកសម្លឹងដោយខ្សែភ្នែកដេញតាំងពីក្បាលរហូតដល់ចុងជើង។ បុគ្គលិក៖ បើអ៊ុំដកត្រឹមតែប៉ុណ្ណឹង អ៊ុំត្រូវទៅដកនៅទូរ ATM (សម្លេងមិនពេញចិត្ត)។

អ៊ុំ៖ អ៊ុំមិនចេះចុចទេ ទើបបានជាអ៊ុំមកដកនៅបញ្ជរនេះវិញ
បុគ្គលិក៖ នៅបញ្ជរឲ្យដកចាប់ពី ១,៥០០ ឡើងទៅ។
អ៊ុំ៖ បើដូច្នេះអ៊ុំសុំដកប្រាក់ទាំងអស់ក្នុងគណនីនេះ ពេលបុគ្គលិកធនាគារឆែកមើលទឹកប្រាក់ក្នុងគណនីរបស់គាត់ ក៏ភ្ញាក់ព្រើតព្រោះសមតុល្យទឹកប្រាក់ក្នុងគណនីមានចំនួន ៣៣១,២២៥។

បុគ្គលិក៖ អូ! បើអ៊ុំចង់ដកប្រាក់ទាំងអស់ក្នុងថ្ងៃនេះតែម្ដងមិនបានទេ អ៊ុំត្រូវផ្ដល់ដំណឹងដល់ពួកយើងជាមុនសិន។
អ៊ុំ៖ ចុះអ៊ុំដកច្រើនបំផុតនៅក្នុងពេលនេះបានប៉ុន្មានដែរ?

បុគ្គលិក៖ ៩០,០០០។
អ៊ុំ៖ អ៊ីចឹងអ៊ុំដក ៩០,០០០។

បន្ទាប់មកបុគ្គលិកបានរៀបចំដកនិងរាប់ប្រាប់ជូនអ៊ំគ្រប់ចំនួន ៩០,០០០ ហើយប្រគល់ជូនអ៊ុំ ពេលអ៊ុំទទួលប្រាក់ អ៊ុំបានដកប្រាក់៩០របត់ចូលកាបូបលុយដាក់ក្នុងហោប៉ៅខោ ចំណែកប្រាក់នៅសល់អ៊ុំបានហុចឲ្យបុគ្គលិកវិញ ហើយនិយាយថា៖

អ៊ុំ៖ ជួយរាប់ប្រាក់ដែលនៅសល់ ហើយផ្ញើចូលគណនីរបស់ខ្ញុំដូចដើមផង។

shares