តើ “ស៊ុតក្ងាន” មានប្រយោជន៍អ្វីខ្លះដល់ស្រ្តីមានផ្ទៃពោះ?

ស៊ុតក្ងានជាទូទៅ វាមិនត្រូវបានគេយកមកប្រើជាប្រចាំថ្ងៃ ដូចជា ស៊ុតទា ឬស៊ុតដទៃទៀតនោះទេ ពីព្រោះវាមានតម្លៃថ្លៃ និងមិនមែនជាអាហារដែលពេញនិយមឡើយ។ប៉ុន្តែផ្ទុយទៅវិញ ស៊ុតក្ងាន ត្រូវបានគេសង្កេតឃើញថា វាពេញនិយមចំពោះស្រ្តីមានផ្ទៃពោះ ដោយសារតែ មនុស្សភាគច្រើនជឿថា ស៊ុតមួយនេះអាចធ្វើឲ្យទារកឆ្លាត និងមានសុខភាពល្អទៀតផង។ប៉ុន្តែអ្នកមានដឹងទេថា ស៊ុតក្ងាន បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន មិនថាស្រ្តីមានផ្ទៃពោះ ឬមនុស្សទូទៅនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ពិតណាស់នៅក្នុង ស៊ុតក្ងាន មានផ្ទុក ២៦៦,៤គីឡូកាឡូរី ប្រូតេអីុន ២០ក្រាម ជាតិខ្លាញ់ ១៩,១ក្រាម កូឡេស្តេរ៉ូល ១២២៦,៩មីលីក្រាម សូដ្យូម ១៩៨,មីលីក្រាម ប៉ូតាស្យូម ៣០២,៤មីលីក្រាម និងកាបូនអីុដ្រាត ១,៩ក្រាម ហើយក៏មានផ្ទុកនូវសារធាតុជាច្រើនផ្សេងៗទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


១) ស៊ុតក្ងានល្អសសម្រាប់ស្បូន៖ ដោយសារតែ ស៊ុតក្ងាន វាមានផ្ទុកអាស៊ីតហ្វូលិកខ្ពស់ ដែលមានប្រយោជន៍សម្រាប់រាងកាយរបស់យើង ហើយម្យ៉ាងទៀតអាស៊ីតហ្វូលិក ដែលនៅក្នុងស៊ុតក្ងានឆ្អិន វាថែមទាំងល្អចំពោះស្បូនរបស់ស្ត្រីទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


២) វាល្អសម្រាប់ការលូតលាស់ខួរក្បាល៖ តើអ្នកចង់បានកូនឆ្លាតឬ? ប្រសិនបើចង់ឲ្យកូនរបស់អ្នកឆ្លាត អ្នកត្រូវថែរក្សាអាហារូបត្ថម្ភរបស់ទារក។ ដូច្នេះអត្ថប្រយោជន៍សុខភាពមួយ ដែលទទួលបានពីការបរិភោគក្ងាន គឺវាអាចជួយដល់ការលូតលាស់ខួរក្បាល ជាពិសេសនៅពេលអ្នកមានផ្ទៃពោះ និងរយៈពេលកូនមានអាយុបីឆ្នាំដំបូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) ជួយដល់ដំណើរការនៃការមានផ្ទៃពោះ៖ អត្ថប្រយោជន៍សុខភាពមួយផ្សេងទៀត នៃការញ៉ាំស៊ុតក្ងាន គឺជាការបង្កើនល្បឿននៃដំណើរការនៃការមានផ្ទៃពោះរបស់ស្រ្តី។ ប្រសិនបើអ្នកចង់មានផ្ទៃពោះ ស៊ុតក្ងានអាចជួយជំរុញ និងពន្លឿនដំណើរការនៃការបង្កកំណើតបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) ជួយពង្រឹងប្រព័ន្ធភាពស៊ាំ៖ ស៊ុតក្ងានឆ្អិន គឺដូចគ្នាទៅនឹងស៊ុតផ្សេងទៀតអីុចឹងដែរ គឺវាមានវីតាមីន និងសារធាតុរ៉ែដ៏ល្អសម្រាប់រាងកាយ ក្នុងការការពារប្រព័ន្ធភាពស៊ាំ ក៏ដូចជាចៀសវាងពីជំងឺផ្សេងៗ។

៥) ជួយកម្ចាត់មុន៖ ស៊ុតក្ងាននេះ មានប្រយោជន៍ជាថ្នាំ អាចកាត់បន្ថយហានិភ័យនៃការកើតមុន និងអាចថែរក្សាសុខភាពស្បែកបានទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦) ស៊ុតក្ងានជាប្រភពនៃប្រូតេអីុនខ្ពស់៖ ស៊ុតក្ងាន មានប្រូតេអីុនខ្ពស់ ផ្តល់នូវអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់សុខភាពរាងកាយ និងផ្តល់ថាមពលដល់រាងកាយរបស់យើង។ ជាទូទៅ ប្រូតេអីុននៅក្នុងស៊ុតក្ងានមានប្រយោជន៍ដូចជា៖

បង្កើតឡើង និងបង្កើនម៉ាសសាច់ដុំ ផ្តល់កម្លាំងឱ្យរាងកាយ ផ្តល់ថាមពលដើម្បីធ្វើសកម្មភាព ថែរក្សា និងបង្កើនប្រព័ន្ធភាពស៊ាំ ៧) ស៊ុតក្ងានមានផ្ទុកជាតិដែក និងប៉ូតាស្យូម ដោយសារតែជាតិដែក និងប៉ូតាស្យូមខ្ពស់នៅក្នុងស៊ុតក្ងាន ដែលជាសារធាតុពីរដើរតួនាទីសំខាន់សម្រាប់៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្រង់អេរីត្រូស៊ីត ការពាររោគស្លេកស្លាំង បង្កើនប្រព័ន្ធភាពស៊ាំ​ អាចបង្កើនការព្យាបាលមុខរបួសបានទៀតផង ៨) វាល្អសម្រាប់សុខភាពឆ្អឹង និងធ្មេញ
ស៊ុតក្ងានបានផ្តល់ផលប្រយោជន៍​​ ក្នុងការថែរក្សាសុខភាពឆ្អឹង និងធ្មេញរបស់អ្នកតាមរយៈកាល់ស្យូម និងផូស្វ័រដែលមានក្នុងស៊ុតមួយនេះ មានកំរិតខ្ពស់។ ទន្ទឹមនឹងនេះទៀត កាល់ស្យូម និងផូស្វ័រ នៅក្នុងស៊ុតមាន់មានប្រយោជន៍ដូចជា៖

បង្ការជំងឺពុកឆ្អឹង អាចបន្ថែមកម្ពស់របស់អ្នក ជាពិសេសនៅក្នុងកំឡុងពេលលូតលាស់
៩) វាមានផ្ទុក វីតាមីន B2៖ ស៊ុតក្ងានមានផ្ទុកនូវវីតាមីន B2 ដែលអាចផ្តល់ប្រយោជន៍សម្រាប់រាងកាយដូចជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថែរក្សាសរសៃប្រសាទ បង្កើនល្បឿនរំញោចពន្លឺទៅកាន់សរសៃប្រសាទភ្នែក បង្កើនប្រព័ន្ធភាពស៊ាំ អាចការពារដំបៅមាត់ និងដំបៅបបូរមាត់បានទៀតផង
**វិធីធ្វើ៖ បំបែកស៊ុតក្ងានដោយយកតែផ្នែកពណ៌ស អាចបន្ថែមផ្លែឈើ សម្រាប់ធ្វើជាម៉ាស់បិតមុខដូចជាក្រូចឆ្មារ ផ្លែប័រ ផ្លែម្នាស់ ឬអ្នកអាចបន្ថែមទឹកឃ្មុំក៏បាន
កូរល្បាយនេះចូលគ្នារហូតហ្មត់ល្អ និងលាបវានៅលើមុខ ទុកវាឲ្យស្ងួត រួចហើយលាងសម្អាតផ្ទែមុខចេញ ដោយទឹកស្អាតរហូតទាល់តែមុខរបស់អ្នកលាងបានស្អាតល្អជាការស្រេច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

*ការប្រុងប្រយ័ត្នចំពោះស៊ុតក្ងាន បើទោះបីជាវាមានគុណសម្បត្តិជាច្រើន ចំពោះសុខភាពរាងកាយរបស់យើងក៏ដោយ ប៉ុន្តែវាក៏មានគុណវិបត្តិផងដែរ។ ពីព្រោះវាមានផ្ទុកជាតិខ្លាញ់ និងកូលេស្តេរ៉ុលខ្ពស់។ ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន ជាមួយនឹងការទទួលទានវាផងដែរ។ ជាពិសេសប្រសិនបើអ្នកមានបញ្ហាកូឡេស្តេរ៉ុលខ្ពស់ សូមកុំទទួលទានស៊ុតក្ងានមួយនេះញឹកញាប់ពេក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ khmerload

shares