ល្បីពេញបណ្តាញសង្គម! ញ៉ាំដំបងយក្សមានដឹងទេថា ពូជណាអាចញ៉ាំបាន និងញ៉ាំមិនបាន?
មួយរយៈចុងក្រោយមកនេះឃើញថា ប្រជាជនកម្ពុជាអ្នកលេងតាមបណ្តាញសង្គម ហ្វេសប៊ុក និង tik tok ជាដើមនាំគ្នាល្បី និងធ្វើវីដេអូពីកាញ៉ាំដើមដំបងយក្ស។ ក្នុងនោះដែរក៏មានមតិមួយចំនួនបានលើកឡើងថា ដំបងយក្សមានពូជខ្លះផ្ទុកទៅដោយសារថាតុពុលនៅពេលយើងបរិភោគទៅគឺអាចមានប្រតិកម្មអ្វីមួយមិនប្រក្រតីកើតឡើង ចំណែកឯពូជមួយចំនួនទៀតវាមិនមានផ្ទុកនូវសារធាតុពុលនោះទេ គឺយើងអាចបរិភោគបានធម្មតា។ ដូច្នេះដើម្បីឱ្យកាន់តែច្បាស់ការណ៍ថ្ងៃនេះក្រុមការងារ កសិពាណិជ្ជកម្ម នៃក្រុមហ៊ុន និងមកដោះស្រាយមតិមួយនេះ។
រុក្ខជាតិ Cactaceae ឬប្រជាជនខ្មែរយើងតែងតែនិយមហៅថាដើមដំបងយក្ស គឺជាដើមរុក្ខជាតិដែលស្ថិតនៅក្នុងអំបូររុក្ខចាតិបន្លារ ដែលមានហ្សែនប្លែកៗខុសពីគ្នារហូតដល់ទៅ ១២៧ ហ្សែន និងមានពូជផ្សេងៗពីគ្នាចំនួន ១៧២០ ពូជ។ រុក្ខជាតិដំបងយក្សនេះមានដើមកំណើតដំបូងនៅប្រទេសក្រិច ហើយក្រោយមកនេះក៏ចេះតែមានពូជថ្មីបានដុះឡើងជាច្រើន ដោយយើងមិនអាចសម្គាល់បានច្បាស់លាស់ទេថា វាមានប្រភពមកពីណា។
Kokofit
ក្នុងនោះដែរ យោងតាមប្រភព gardenine បានឱ្យដឹងថា ក្នុងចំណោមរុក្ខពូជដំបងយក្សទាំង ១៧២០ ពូជខាងលើនេះ គឺមានតែ ៤ ពូជប៉ុណ្ណោះដែលគេយកមកដាំដុះជាលក្ខណៈចំការ មានផ្លែស្រដៀងនិងស្រកានាគ ហើយអាចបរិភោគបានទាំង ដើមខ្ចីៗ និងផ្លែរបស់វា។
-ពូជដំបងយក្សទាំង ៤ ដែលអាចញ៉ាំបានមានដូចជា ៖
១. ពូជ Prickly Pear Cactus ពូជនេះមាន ១៨០ប្រភេទផ្សេងគ្នា ដែលស្ថិតនៅក្នុងហ្សែនប្រភេទ Opuntia គេនិយមដាំដុះ និងអាចបរិភោគបាន ដើមខ្ចីៗរបស់វាគេអាចយកទៅធ្វើជាសាលាដ ចំណែកឯផ្លែរបស់វានៅពេលទុំមានរស់ជាតិផ្អែមឆ្ញាញ់ដូចចាស្រកានាគដែរ។
២. ពូជ Cholla Cactus ពូជប្រភេទនេះគឺគេ មិនបរិភោគដើម និងផ្លែដូចពូជខាងលើទេ ប៉ុន្តែគេបរិភោគផ្ការបស់វាជំនួសវិញ ដោយសារតែផ្ការបស់វាមានផ្ទុកទៅដោយជាតិកាល់ស្យូមជំនួយដល់ឆ្អឹងទៀតផង។
៣. ពូជ Barrel Cactus ពូជប្រភេទនេះដើមរបស់វាសម្បូរទៅដោយបន្លារ ប៉ុន្តែយើងអាចបរិភោគបាន ផ្លែរបស់វាមានរសជាតិឆ្ងាញ់ ចំណែកឯផ្កាគឺគេយលសម្រាប់ទៅលំអរក្នុងចានម្ហូបដ៏ប្រណិតពីព្រោះវាមានរូបរាងស្រស់ស្អាត។
៤. ពូជ Saguaro Cactus ប្រភេទពូជមួយនេះក៏មិនខុសអីពីពូជទាំង ៣ ខាងលើដែរ គឺយើងងាចយកវាមកបរិភោគបានដោយវាមិនមានផ្ទុកនូវសារធាតុពុលឡើយ ហើយវាថែមទាំងជំនួយទៅដល់សុខភាពរបស់អ្នកបរិភោគទៀតផង។
-ពូជដែលមានផ្ទុកសារធាតុពុល មិនអាចញ៉ាំបានមាន ៣ ប្រភេទ
១. ពូជ Peyote Cactus Peyote Cactus ឈ្មោះវិទ្យាសាស្ត្រថា Lophophora williamsii គឺជាប្រភេទដើម ដែលមានផ្ទុកសារធាតុអាល់កាឡូអ៊ីត ដែលមានសសៃប្រសាទ ហៅថាមេស្កាលីន។ មេស្កាលីន គឺជាសមាសធាតុដែលបង្កឱ្យមានផលប៉ះពាល់ផ្លូវចិត្ត ក្អួតចង្អោរ ក្នុងករណីធ្ងន់ធ្ងរ អាចបណ្តាលឱ្យស្លាប់បាន។
២. ពូជ San Pedro Cactus ពូជមួយនេះមានផ្ទុក នូវអាល់កាឡូអ៊ីតដែលមានសញ្ញាណដ៏គ្រោះថ្នាក់ ផលរំខានទូទៅនៃការទទួលទានសាន់ប៉េដ្រូត្រេករួមមានញ័រទ្រូងឈឺក្រពះរញ្ជួយនិងមានអារម្មណ៍ស្រវាំងភ្នែក។
៣. ពូជ Bolivian Torch Cactus ត្រូវបានគេស្គាល់តាមបែបវិទ្យាសាស្ត្រថា Echinopsis lageniformis វាមិនអាចបរិភោគបានដោយសារតែវាមានផ្ទុកសារធាតុពុល។ របស់វានិងផលប៉ះពាល់ផ្លូវចិត្ត។ រុក្ខជាតិនេះមានបរិមាណមេស្កាលីនខ្ពស់ហើយនឹងបង្កឱ្យមានការមើលឃើញនិងមើលឃើញនៅពេលដែលលេបចូល។
ស្របទៅតាមការបងស្រាយមកខាងលើ សបញ្ជាក់ឱ្យឃើញថា រុក្ខជាតិដំបងយក្សគឺពិតជាមានពូជដែលអាចញ៉ាំបាន និងញ៉ាំមិនបានពិតប្រាកដមែន។ ដូច្នេះចំពោះបងប្អូនដែលចូលចិត្តញ៉ាំដំបងយក្ស ឬក៏ឃើញគេញ៉ាំក៏ចេញតែញ៉ាំតាមគេ សូមពិនិត្យមើលឡើងវិញឱ្យបានច្បាស់ កុំចេញតែឃើញដំបងយក្សដុះនៅក្បែរៗផ្ទះហើយទៅកាត់មកញ៉ាំ គឺវាមិនល្អនោះទេ ពីព្រោះយើងមិនបានដឹងពីប្រភេទពូជច្បាស់ ពេលខ្លះពូជនោះវាដុះមកច្រើនឆ្នាំ វាអាចក្លាយរសជាតិទៅជាពុលក៏ថាបាន។
គូសបញ្ជាក់ផងដែរថា សម្រាប់គោលដៅនៃអត្ថបទខាងលើចង់បញ្ជាក់ឱ្យបងប្អូនប្រជាជនខ្មែរយើងឱ្យបានស្គាល់ពីប្រភេទពូជដំបងយក្សឱ្យបានកាន់តែច្បាស់ ហើយក៏មានសារមួយចង់ប្រាប់ទៅបងប្អូនផងដែរថា កុំព្រោះតែចង់ល្បីល្បាញនៅលើបណ្តាញសង្គម រហូតដល់ថ្នាក់ហ៊ានបរិភោគម្ហូប ក៏ដូចជាចំណីអាហារ ផ្លែឈើផ្សេងៗទាំងដែលយើងមិនបានដឹងពីប្រភព ពូជអំបូរច្បាស់លាស់។ ចំនួននៃការ Like និង Share អាចជួយឱ្យអ្នកល្បីបាន ប៉ុន្តែវាមិនអាចជួយអ្នកដែលស្លាប់ឱ្យរស់ឡើងវិញបានទេ៕
ប្រភពអត្ថបទ Business Cambodia