ស្អាតសមសួនណាស់! ចំថ្ងៃកាន់បិណ្ឌ ១១ ឌី សូនីតា នាំកូនស្រីសពន្វចិត្តមកវត្តធ្វើបុណ្យដាក់ទាន ព្រមទាំងឆ្លៀតធ្វើរឿងមួយនេះទៀត..
ជាការពិតណាស់ ក្រោយទទួលបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់រួចមក ឌី សូនីតា បាន ឆក់យកបេះដូងគាំទ្រ មហាជនខ្មែរជាច្រើននាក់ ក៏ព្រោះតែរូបថតឃ្យូតៗរបស់កូនស្រី ដែលត្រូវនាងតែងតែបង្ហោះឲ្យអ្នកគាំទ្រ បានទស្សនានិងក្នាញ់កូនស្រីខ្លួនជាខ្លាំង។
យ៉ាងណាមិញ បើទោះបី តារាស្រីរូបនេះ ហាក់ស្ងាត់ពីសិល្បៈបន្តិចមែនក៏ប្រជាប្រិយភាព របស់នាងនៅតេមានការគាំទ្រខ្លាំងដដែល។ ក្រៅពីនេះ អ្នកនាង ក៏មានរូបសម្បត្តិស្អាតស្រាប់ ដែលជាអំណោយមកពីធម្មជាតិមកផងដែរ ដែលនេះធ្វើឱ្យកេរ្តិ៍ឈ្មោះតារាមួយដួងនេះ នៅតែខ្ពស់ត្រដែត មិនខុសពីប៉ុន្មានឆ្នាំមុនៗឡើយ។
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២ ឌី សូនីតា បាននំាកូនស្រីព្រមទំាងគ្រួសារទៅព្រមបង្ហោះសារថា
៖ “អូនមកវត្តធ្វើបុណ្យចែកទានជាមួយក្រុមគ្រួសារអូន ហើយនិយាយពីម្រាមដៃវិញបងប្អូនអើយ មិនដឹងគួរនិយាយយ៉ាងមិចអោយសម” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។