អេមណាស់ ! ពាក់មី និងភរិយា ត្រៀមសុទ្ធតែលុយថ្មី ទំាងដុំៗ ទុកជូនចាស់ៗ ក្នុងភូមិ នារដូវបុណ្យភ្ជុំ ដោយម្នាក់ៗ ទទួលបានទឹកប្រាក់ចំនួន…(មានវីដេអូ)

​មួ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យរយៈចុងក្រោយនេះ តារាខ្មែរជាច្រើនមានវាសនា សឹងមិនគួរឲ្យជឿ ឡើងងារជាឧកញ៉ា បន្តកន្ទុយគ្នាដូចដាក់វេន ត្រូវមហាជនកំពុងផ្ទុះចាប់អារម្មណ៍ អស់ពីម្នាក់ទៅម្នាក់ ធ្វើឲ្យគេឯង កំពុងស្មានមើលថា តើនរណាជាតារាខ្មែរបន្ទាប់ ដែលអាចនឹងមានវាសនាខ្ពស់ដូច្នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ គេឯងសង្ស័យលើតារាខ្មែរជាច្រើន ជាពិសេស តារាដែលកំពុងឡើងកូដថ្មីៗនេះ ជាក់ស្តែងក្នុងនោះ ក៏មានតារាកំប្លែង នាយពាក់មី ម្នាក់ផងដែរ ព្រោះបច្ចុប្បន្ននេះ ជីវភាពរូបលោក ពិតជា ល្អប្រសើរខ្លាំង ខណៈចំណូលបានមកពី ការលក់ផលិតផល និងការងារសម្តែងសិល្បៈ កាន់តែកាក់កបទៅៗ រហូតធ្វើឲ្យរូបលោក ហាក់ដកឃ្លាពីការងារច្រៀងកាត់សក់ ដែលធ្លាប់ជាប្រភពចំណូលខ្លាំងក្លារបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី ២១ ខែកញ្ញា ឆ្នាំ ២០២២  នាយ ពាក់មីបានបង្ហោះវីដេអូភ្ជាប់ជាមួយសារថា

“ជាធម្មតារៀងរាល់ចូលឆ្នាំ ភ្ជុំ នាបុណ្យ ខែទាន គឺខ្ញុំ ហើយនិងប្រពន្ធខ្ញុំ តែងតែទៅស្រុក ហើយយើងមានថវិកាបន្តិចបន្តួចជូនចាស់ៗ យើងដូរ ក្រដាស ៥០០ អ៊ីចឹងទៅ គាត់យកទៅរាប់បាត្រ ខ្ញុំធ្វើបែបនេះជារៀងរាល់ឆ្នាំ ថវិកាមិនច្រើនប៉ុន្មានទេបងប្អូនអើយ តិចតួចទេ យើងជូនយាយៗជាធម្មតាគឺម្នាក់ជូនគាត់ ៤ម៉ឺនរៀល គាត់រាប់បាត្រយ៉ាងច្រើនអស់ ៥ពាន់រៀល គាត់នៅសល់ ៣ម៉ឺន ៥ពាន់ អ៊ីចឹងដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ហើយពេលខ្លះខ្ញុំជូន គាត់ក្រដាស ៥០០ រៀល ខ្ញុំថាឲ្យគាត់ស្រួលរាប់បាត្រ គាត់ច្នៃចេញជាក្រដាស ១០០ រាប់បាត្រ មួយអង្គ ១០០ បាទនេះជារឿងរបស់គាត់ ធម្មតាខ្ញុំជូន ៤ម៉ឺន និយាយរួមមួយភូមិខ្ញុំនឹង បាទ ៥០ នាក់ ៦០ នាក់ ជូនកាលទៅ ៧០ នាក់ អីអ៊ីចឹងទៅ…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

បើអត់ឮសំឡេង អាចទស្សនាតាមរយៈ link មួយនេះ ក៏បាន https://fb.watch/fHM-kJX_rj/

shares