ជួនដំណើរចុងក្រោយ សាពូន មីដាដា ខ្លោចចិត្ត អាណិត អតីតភរិយាសឿ សុធារ៉ា វាចាទាំងឈឺផ្សារ ថា…(មានវីដេអូ)
ប្រហែលជា១០ ឆ្នាំមុន តារាចម្រៀងប្រុសលោក សាពូន មីដាដា បានសាងកេរ្តិ៍ឈ្មោះបោះសម្លេង ជាអ្នកចម្រៀង ជាពិសេសនោះ ទឹកដៃក្នុងការ ដេញហ្គីតារបស់លោក ទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់មហាជន។
ប្រហែលជា១០ ឆ្នាំមុន តារាចម្រៀងប្រុសលោក សាពូន មីដាដា បានសាងកេរ្តិ៍ឈ្មោះបោះសម្លេង ជាអ្នកចម្រៀង ជាពិសេសនោះ ទឹកដៃក្នុងការ ដេញហ្គីតារបស់លោក ទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់មហាជន។
បន្ទាប់ពីបានចែកផ្លូវគ្នាស្ងាត់ៗជាមួយអតីតស្វាមី អ្នកនាង សឿ សុធារ៉ា បានបញ្ជាក់ក្តែងៗពីការចង់បានស្នេហាជាលើកទី២ ហើយក៏ជាលើកចុងក្រោយសម្រាប់នាងផងដែរ។
ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២លោក សាពូន មីដាដា បានបង្ហោះសារដើម្បីរំលែកទុក្ខថា ៖ «សូមបច្ច័យកុសលកម្មដែលអ្នកម្តាយក្មេកបានសាងពីបុព្វជាតិ និងជាតិនេះនាំអ្នកម្តាយក្មេកចាប់បដិសន្ធិនៅទីឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ RIP» ។
កំពូលតារាចម្រៀងដ៏ល្បី សាពូន មីដាដា “ព្រះពុទ្ធត្រាស់សម្តែងថា សត្វលោកមានកម្មជាផៅពង្ស មានកម្មជាទាយាទ លោកិយ៌នេះទៀង និងស្លាប់ កើតមកហើយ ក៏តាំងនៅមួយរយៈ ហើយក៏រលត់ទៅវិញជាធម្មតា សូមអ្នកម្តាយក្មេក ទៅចាប់បដិសណ្ឋិនាឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ”។
កំពូលតារាចម្រៀងដ៏ល្បី សាពូន មីដាដា៖មហាសែនអាណិតអតីតភរិយាខ្ញុំ អំពើល្អ សុច្ចរិត សប្បរស ចំពោះមនុស្សជុំវិញខ្លួន ភាពកត្តញ្ញូចំពោះឪពុកម្តាយនឹងបណ្តាលឲ្យប្អូនជួបតែក្តីសុខសាន្តពេញមួយឆាកជីវិត