អបអរសាទរ ! ទីបំផុត អាម៉ី ប្អូនស្រី អាជី ចូលរោងការថ្ងៃនេះបាត់ ដាក់ប៉ុន្មានឈុតនេះ ស្អាតណាស់ ពិសេស មាន…(មានវីដេអូ)
ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ អាម៉ី “សកម្មភាពថ្ងៃថត Pre-Wedding រវល់សាហាវណាស់ ឃើញរូបគេស្អាតៗក៏ចង់ទៅថតដែរ! មានណាលោកអើយ!!ចង់យំ ថតដល់ម៉ោង11យប់អីចឹងហ៎ា អ្នកដឹងបានដឹង”។ “ខែក្រោយនាងខ្ញុំ និងគូដណ្ដឹង ចូលរោងការហើយ បងៗមានពាក្យអីជូនពរទេ”។
ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ អាម៉ី “ពេលវេលាដែលមានអត្ថន័យគ្មានអ្វីមកប្រៀបផ្ទឹមបានសម្រាប់មនុស្សស្រីយើង គឺត្រូវបានបំពេញតួនាទីជាប្រពន្ធ ពេញលេញ ជូនឧត្តមស្វាមីរបស់យើង កំណើតជាមនុស្សស្រី គឺត្រូវលះបង់ច្រើនណាស់ លះបង់សម្រស់ លះបង់កម្លាំងកាយចិត្ត លះបង់រូបរាងដែលយើងខំថែរក្សា តែខ្ញុំជឿថាមនុស្សស្រីគ្នាយើងទាំងអស់ គឺមិនខ្លាចនូវការលះបង់រឿងទាំងអស់នេះដើម្បីប្រែក្លាយឈ្មោះទៅជា “អ្នកម្ដាយ“ និងក្លាយជាប្រពន្ធដ៏ល្អ សម្រាប់ស្វាមី របស់យើងនោះទេ។
ខ្ញុំពិតជាសប្បាយចិត្ត គ្មានពាក្យនិយាយទេពេលបានទទួលដំណឹងថាខ្លួនជិតក្លាយជា ម្ដាយ របស់គេហើយ ពេលនេះខ្ញុំបានទទួលភារកិច្ចធំមួយទៀតហើយ ដើម្បីគ្រួសារមួយនេះ ហើយក៏អរគុណប្ដីសម្លាញ់ សម្រាប់ពាក្យមួយឃ្លារបស់បងដែលបាននិយាយថា“ អរគុណអូនសម្រាប់ការលះបង់ដ៏ធំរបស់អូន សម្រាប់បង“ គាត់និយាយទាំងទឹកភ្នែក ខ្ញុំរំភើបខ្លាំងណាស់ ព្រោះគ្មានអ្វីសប្បាយចិត្តជាងក្ដីស្រលាញ់របស់ប្ដី និងការឲ្យតម្លៃសម្រាប់ការលះបង់របស់យើងជូនគាត់នោះទេ”។
ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក អ៊ឹម ជីវ៉ា “ព្រឹកនេះមកចូលរួមពិធីមង្គលការ ប្អូនស្រី តេង ដាណា សូមជូនពរប្អូនស្រីសុខសប្បាយ រកសុីមានបានសុខសុភមង្គលជារៀងរហូត”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលទិដ្ឋភាពថ្ងៃមង្គលការ អាម៉ី ប្អូនស្រី អាជី ទំាងអស់គ្នា ៖
បើអត់ឮសំឡេង អាចទស្សនាតាមរយៈ link មួយនេះ ក៏បាន https://fb.watch/g-Tpa4e_kt/