រំជួល! លោក មធូរ៉ា ហូរទឹកភ្នែក អួលដើម.ក ច្រៀងទៅមុខលែងរួចបែបនេះ ក្នុងថ្ងៃមង្គលការ ទៅកាន់ អាម៉ី ថា…(មានវីដេអូ)
ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ អាម៉ី “សកម្មភាពថ្ងៃថត Pre-Wedding រវល់សាហាវណាស់ ឃើញរូបគេស្អាតៗក៏ចង់ទៅថតដែរ! មានណាលោកអើយ!!ចង់យំ ថតដល់ម៉ោង11យប់អីចឹងហ៎ា អ្នកដឹងបានដឹង”។ “ខែក្រោយនាងខ្ញុំ និងគូដណ្ដឹង ចូលរោងការហើយ បងៗមានពាក្យអីជូនពរទេ”។
ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ អាម៉ី “ពេលវេលាដែលមានអត្ថន័យគ្មានអ្វីមកប្រៀបផ្ទឹមបានសម្រាប់មនុស្សស្រីយើង គឺត្រូវបានបំពេញតួនាទីជាប្រពន្ធ ពេញលេញ ជូនឧត្តមស្វាមីរបស់យើង កំណើតជាមនុស្សស្រី គឺត្រូវលះបង់ច្រើនណាស់ លះបង់សម្រស់ លះបង់កម្លាំងកាយចិត្ត លះបង់រូបរាងដែលយើងខំថែរក្សា តែខ្ញុំជឿថាមនុស្សស្រីគ្នាយើងទាំងអស់ គឺមិនខ្លាចនូវការលះបង់រឿងទាំងអស់នេះដើម្បីប្រែក្លាយឈ្មោះទៅជា “អ្នកម្ដាយ“ និងក្លាយជាប្រពន្ធដ៏ល្អ សម្រាប់ស្វាមី របស់យើងនោះទេ។
ខ្ញុំពិតជាសប្បាយចិត្ត គ្មានពាក្យនិយាយទេពេលបានទទួលដំណឹងថាខ្លួនជិតក្លាយជា ម្ដាយ របស់គេហើយ ពេលនេះខ្ញុំបានទទួលភារកិច្ចធំមួយទៀតហើយ ដើម្បីគ្រួសារមួយនេះ ហើយក៏អរគុណប្ដីសម្លាញ់ សម្រាប់ពាក្យមួយឃ្លារបស់បងដែលបាននិយាយថា“ អរគុណអូនសម្រាប់ការលះបង់ដ៏ធំរបស់អូន សម្រាប់បង“ គាត់និយាយទាំងទឹកភ្នែក ខ្ញុំរំភើបខ្លាំងណាស់ ព្រោះគ្មានអ្វីសប្បាយចិត្តជាងក្ដីស្រលាញ់របស់ប្ដី និងការឲ្យតម្លៃសម្រាប់ការលះបង់របស់យើងជូនគាត់នោះទេ”។
ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក អ៊ឹម ជីវ៉ា “ព្រឹកនេះមកចូលរួមពិធីមង្គលការ ប្អូនស្រី តេង ដាណា សូមជូនពរប្អូនស្រីសុខសប្បាយ រកសុីមានបានសុខសុភមង្គលជារៀងរហូត”។
ប្ដីសម្លាញ់ និយាយថា“ អរគុណអូនសម្រាប់ការលះបង់ដ៏ធំរបស់អូន សម្រាប់បង“ គាត់និយាយទាំងទឹកភ្នែក ខ្ញុំរំភើបខ្លាំងណាស់ ព្រោះគ្មានអ្វីសប្បាយចិត្តជាងក្ដីស្រលាញ់របស់ប្ដី និងការឲ្យតម្លៃសម្រាប់ការលះបង់របស់យើងជូនគាត់នោះទេ”។
ដូចបានសន្យា ទីបំផុត អាម៉ី និងគូដណ្តឹង សម្រេចចូលរោងការនៅព្រឹក ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ម្សិលម៉ិញនេះហើយ ពិតជាស្អាត និងសមគ្នាណាស់ ព្រមទំាងមានការចូលរួម ពីសំណាក់ ភ្ញៀវកិត្តិយស និងតារាល្បីៗចូលរួមច្រើនទៀត មានដូចជា លោក អ៊ឹម ជីវ៉ា, នាយ ពាក់មី, អ្នកនាង កាតុ និងតារាស្រស់ស្អាតផ្សេងទៀត។ លោក អ៊ឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា “ព្រឹកនេះមកចូលរួមពិធីមង្គលការ ប្អូនស្រី តេង ដាណា សូមជូនពរប្អូនស្រីសុខសប្បាយ រកសុីមានបានសុខសុភមង្គលជារៀងរហូត”។
កម្មវិធីពេលល្ងាច នាថ្ងៃដដែល គេឃើញភ្ញៀវកិត្តិយស ទំាងសងខាង មកទទួលទានអាហារប្រកបដោយក្តីសប្បាយរីករាយ គ្រប់ៗគ្នា ។ ឆ្លៀតក្នុងឱកាសនោះ ខណៈកូនក្រមុំ កំពុងតែដើរមករកខ្លួន លោក សម្បត្តិ មធូរ៉ា ក៏បានច្រៀងចម្រៀងមួយបទ យ៉ាងពីរោះ និងមានន័យ។ ច្រៀងមិនទាន់ចប់ផង កូនកំលោះរូបនេះ ក៏ហូរទឹកភ្នែកភ្លាមៗ រហូតអួលដើម.ក ច្រៀងទៅមុខលែងរួចតទៅមុខទៀតហើយ បានត្រឹមពោលពាក្យយ៉ាងខ្លីទៅកាន់ អាម៉ី និងភ្ញៀវទំាងអស់ថា
“និយាយទៅខ្ញុំព្យាយាមទ្រាំដែរតែទ្រាំអត់បាន សុំទោសនិយាយរួមទៅខ្ញុំដឹងខ្លួនឯងច្រៀងអត់ពីរោះទេ តែខ្ញុំច្រៀងបទហ្នឹងឲ្យគាត់ (អាម៉ី)…”។
ដើម្បីជ្រាបបន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ៖