ចែមិនទាន់អោយកាដូដល់ប្អូនស្រីផង ប្អូនក៏លាទៅបាត់ កើតជាតិក្រោយសូមប្អូនមានអាយុវែងជាងហ្នឹង
សូមចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារស.ពប្អូនស្រី កញ្ញា ស៊ុយ ស្រីញ៉ា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ដោយសារតែជំងឺទឹកនោមប្រៃ បន្សល់ទុកនូវក្តីអាឡោះអាល័យបំផុតដល់សាច់ញាតិប្អូន មិត្តភ័ក្ដិ ជាពិសេសឪពុកម្តាយ។
ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ ឆាយ ស្រីណា បានលេីកឡេីងថា៖«សូមឲ្យដួងវិញ្ញាណក្ខន្ធទៅកាន់សុគតិភពណាសម្លាញ់ Suy Sreynha Love»។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Chan Thou ត្រូវជាបងស្រីបានរៀបរាប់ទាំងក្តីសោកស្តាយថា៖
«សូមឲ្យប្អូនស្រីបានទៅកាន់សុគតិភពផងចុះ កើតជាតិក្រោយសូមឲ្យប្អូនមានអាយុវែងជាងហ្នឹង ចែមិនទាន់បានអោយកាដូដល់ប្អូនស្រីផង ប្អូនក៏លាចាកលោកទៅបាត់ហើយ កើតជាតិថ្មីបើមាននិស្ស័យប្អូនចង់មកនៅជាមួយប៉ាម៉ាក់វិញ ចែនឹងជួយចម្លងប្អូន»។
ប្រភព៖– Khmer Osja