ព្រឺក្បាល!! ឆុតណាស់លោកយាយពិការភ្នែក Baba vanga ទាយត្រូវថានឹងមានមេរោគ Zoombie ឥឡូវក្លាយជាការពិតហើយ (មានវីដេអូ)

យោងតា​ម​ក្រុ​មអ្ន​ក​​ស្រាវ​​ជ្រា​វ​នៅអឺ​រ៉ុប បានរកឃើញវីរុសថ្មីៗចំនួន១៣ មានអាយុកា​លជាង ៤៨,៥០០ឆ្នាំ​ នៅក្រោមបឹងទឹកក​កដែលគេហៅថា ​Permafr​ost ដោយ​សារតែការប្រែប្រួលអាកាស​ធាតុវា​អាចបង្កការ​គំរាមកំហែ​ងដល់ម​នុស្ស ប្រសិនបើវារ​លាយ។ ​នេះបើយោង​តា​មការចេញផ្សាយដោយសារព័ត៌មាន NDTV នាថ្ងៃ ពុធ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២។

អ្នកវិទ្យាសាស្រ្តអឺរ៉ុបបានពិនិត្យសំណាកវីរុស ដែលប្រមូលបានពីក្រោមបឹងទឹ​កក​ក Perm​afrost ស្ថិតនៅក្នុងតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី​។ វីរុសនេះបានរស់ឡើងវិញ និង កំណត់លក្ខណៈ​នៃមេរោគថ្មីចំ​នួន១៣ ដែលគេហៅថា «Zombie V​iruses» អ្នកវិទ្យាសាស្រ្ត​អឺរ៉ុបមកពីប្រទេសរុស្ស៊ី អាល្លឺម៉ង់​ និង បារាំង បានសង្កេតឃើញថា វីរុសនេះនៅតែអាចឆ្លង ទោះបីជាវាកប់​​ជាប់ក្រោ​ម​ស្រទាប់ដីកកអ​ស់រយៈពេលរាប់ពាន់ក៏ដោយ។

អ្នកវិទ្យា​សាស្រ្តទាំង ៣​ប្រទេសខាង​លើ ក៏បាន​ព្រមា​នជាយូ​រមកហើយថា ការរលាយ​នៃស្រទា​ប់ដីកក Permafrost ដោយសារតែកម្ដៅ​បរិយាកា​​សនឹ​ងការ​ប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងថ្មីមួយទៀតដល់មនុស្សជាតិទាំងមូល។ ប៉ុន្ដែពួកគេមិនទាន់មាន​ការបញ្ជាក់លម្អិតអ្វីនោះទេ ដោយព្រមានថា បើវីរុសនេះពិតជាអាចចម្លងជំងឺដល់មនុស្ស ឬ សត្វពិតមែន នោះវានឹងក្លាយជាបញ្ហាមួយដ៏ធ្ងន់ធ្ងរសម្រាប់ពិភពលោក។

យ៉ាង​ណាម៉ិញ អ្នកវិទ្យា​សា​ស្រ្តកំពុងតែស្ដែងការព្រួយ​បារ​ម្ភជា​ខ្លាំងពា​ក់ព័ន្ធនឹង​បញ្ហានេះ ដោយសង្កត់ធ្ងន់ថា ​ប្រ​សិនបើផែន​ដី​ក្ដៅខ្លាំងផ្ទាំងទឹ​កកកអាចនឹង​រលាយ ហើយមេ​​រោគនេះអាចនឹង​លេចចេញ​ហើយឆ្លងរាតត្បា​តដល់មនុស្ស សត្វ ក្នុង​សកលលោ​កទាំងមូល។

សូមជម្រា​បថា រកឃើ​ញមេរោ​គ «Zom​bie​ Viruse»​ ដោយ​អ្នកវិ​ទ្យាសាស្រ្តនេះ គឺដូចគ្នាទៅ​នឹងការទស្សន៍ទាយរបស់លោក​យា​យពិការភ្នែក Baba Vanga ដែលថា ឆ្នាំ​២០២២ អ្នកវិទ្យាសា​ស្រ្តនឹងរកឃើញមេរោគដ៏កា-ចសា-ហា-វមួយទៀតកប់ក្នុងទឹកកក នៅតំបន់ ស៊ីបេរី៕​

VDO

ប្រភព៖- Findnews12.com

shares