នារីដ៏ស្រស់ស្អាតម្នាក់ ប្រកាសបើអ្នកណាប្រកួតឈ្នះ ប៊ូខាវ នាងនឹងយកធ្វើប្ដី នឹងមិនយកបណ្ដាការសូម្បីមួយរៀល ព្រមទាំង
នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នារីស្រស់ស្អាតម្នាក់បានប្រកាសផ្តល់រង្វាន់យ៉ាងពិសេសបំផុត ដោយនឹងយកធ្វើប្តី និងមិនទាមទារថ្លៃបណ្ដាការនោះទេ ថែមទាំងមេីលថែអស់មួយជីវិតទៀតផង ចំពោះកីឡាករប្រដាល់ខ្មែររូបណាដែលអាចយកឈ្នះ ស្តេចប្រដាល់ថៃ ប៉ូខាវ បាន។
បេីតាមការបង្ហោះពីនារីខាងលើដែលមានគណនីហ្វេសប៊ុកឈ្មោះ Yada Yada បានមានការរៀបរាប់យ៉ាងដូច្នេះថា៖«បើអ្នកណាវា.យឈ្នះ ប៊ួខាវ ខ្ញុំនឹងយកធ្វើប្ដី នឹងមិនយកបណ្ដាការសូម្បីមួយរៀល ព្រមទាំងគោរពស្រលាញ់ មើលថែរក្សាអស់មួយជីវិត»។
ចំពោះការលេីកឡេីងខាងលេីនេះ គឺក្រោយពីប្រភពពីមួយដែលមានគណនីហ្វេសប៊ុកឈ្មោះ Kun khmer top zone បានបង្ហោះថា៖ មិនទាន់អស់ចិត្ត គ្រូកួយសុំតភាគតិចទៀត “រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី ។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ”៕
ប្រភព៖ – Khmer Osja