នៅខ្មែរយើងហ្នឹង!ធ្លាប់តែឃើញនៅស្រុកគេ ឥឡូវនៅកម្ពុជាយើងក៏មានស្ពានម្រាមដៃដែរហើយ ស្អាតប្លែក…(មានរីដេអូ)

ស្ពានសាងស្នេហ៍រូបម្រាមដៃឆ្វេង ស្តាំទ្រស្ពាន រចនាដោយ«បង្គី»ចំនួន1500 ដើម្បីស្នាមញញឹមទេសចរណ៍ ។ ស្មៅទន្លេ ជារមណីយដ្ឋានកែច្នៃ ដែលក្លាយជាចំណីអារម្មណ៍សម្រាប់អ្នកចូលចិត្តថតរូប និង​យុវវ័យ។ ស្មៅទន្លេ មានអាហារដ្ឋានដែលស្ថិតនៅជាប់នឹងមាត់ទន្លេមេគង្គ ហើយក៏មានរៀបចំសួនកែច្នៃធ្វើពីឬស្សី និងស្បូវច្រើនកន្លែងសម្រាប់ការថតរូបផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯទីតាំងវិញ យើងអាចធ្វើដំណើរ ពីរង្វង់មូលគីហ៊្សូណា​ តាមផ្លូវដងទន្លេប្រមាណចម្ងាយ ១គ.មនៅជិតនឹងស្ពានឬស្សីកោះប៉ែនតែម្តង។ រមណីយដ្ឋាននេះត្រូវបានរៀបចំ នៅតាមមាត់ទន្លេមេគង្គ ដោយមានរៀបចំជាសួនច្បារយ៉ាងស្រស់ស្អាត ជាទីទា ក់ទា ញភ្ញៀវទេសចរណ៏ឱ្យទៅកម្សាន្ត សម្រាកលំហែកាយ នៅលើវាលស្មៅ ព្រៃត្រែង នៅដីជំរាលតាមមាត់ទន្លេនៃក្រុងកំពង់ចាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្មៅទន្លេ ក៏ជាកន្លែងដែលគូស្នេហ៏ចូលចិត្តទៅថត Pre-Wedding នៅទីនោះផងដែរ។ ទីកន្លែងនេះគ្រាន់តែជាអាហារដ្ឋានដ៏សាមញ្ញមួយប៉ុណ្ណោះ ប៉ុន្តែការរៀបចំនិងការតុបតែងវិញគឺថាស្រស់ស្អាតបែបធម្មជាតិតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងទេសភាពធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ អាហារដ្ឋានមួយនេះមានទទួលបម្រើដូចជា អាហារបីពេល អាហារសម្រន់ ការ៉េម ភេសជ្ជៈ និងគ្រឿងក្លែមជាដើមហើយទីតាំងអង្គុយទទួលទានគឺមានភាពស្រស់ស្អាតប្លែកប្រកបដោយផាសុកភាពតែម្តង ៕ សូមទស្សនារូបភាពប្លែកៗ និងវីដេអូនៅខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​   

Leave a Reply

shares